ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការមើលប្រធានមន្ទីរនៅខេត្តតាកែវផង

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារការនិងដឹក ជញ្ជូនខេត្តតាកែវ ត្រូវបានមន្ត្រីក្នុងមន្ទីរនេះបើកកកាយជាសាធារណៈ ដើម្បីឲ្យថ្នាក់លើចាត់ វិធានការទប់ស្កាត់កុំឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ណុប នី ដែល ល្បីល្បាញខាងពុករលួយនៅឡើយ ជាហេតុធ្វើឲ្យលោក ណុប នី កាន់តែបង្ហាញភាពក្រអឺត ក្រទមក្នុងការបន្តប្រព្រឹត្តអំពើពុករលួយ។

មន្ត្រីរាជការតូចតាចដែលបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ បានលាតត្រដាងជាបន្តបន្ទាប់អំពីរឿងអាស្រូវពុករលួយរបស់លោក ណុប នី ដែលជាប្រធានមន្ទីរ ក្នុងបំណងឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាររណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ខ្លះៗផង។ មន្ត្រីរាជការមន្ទីរសាធារណការខេត្តតាកែវ បានឲ្យដឹងថាលោក ណុប នី ប្រើអំណាចជាប្រធានមន្ទីរក្នុងការប្រព្រឹត្តអំពើពុករលួយមានច្រើនរូបភាពដោយមានការឃុបឃិតពីបក្ខពួកមួយក្តាប់តូចដែល មានជំនាញខាងកេងប្រវ័ញ្ចថវិការដ្ឋទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន។

NKD-36x6_outline

ប្រភពខ្លះបានឲ្យដឹងទៀតថា ទោះបីនៅក្នុងខេត្តតាកែវ ពុំមានផ្លូវជាតិច្រើនខ្សែសម្រាប់លើកគម្រោងជួសជុលឬស្ថាបនាឡើងវិញយ៉ាងណាក៏ដោយក៏លោក ណុប នី អាចរកវិធីប្រមូលលុយបានយ៉ាងស្រួលៗដែរ។ មន្ត្រីតូចតាចបានឲ្យដឹងថា លោក ណុប នី ប្រព្រឹត្តអំពើពុករលួយតាមរបៀបយក្សស៊ីកំពឹសឬពោះថ្លាន់លេបមាន់ ដោយគ្មានការចែករំលែកឲ្យមន្ត្រី ក្រោមឱវាទមានលុយទិញអង្ករច្រកឆ្នាំងបន្តិចបន្តួចនោះទេ។ សូម្បីតែរថយន្តដឹកស្រូវឆ្លងកាត់ខេត្តតាកែវ ក៏ត្រូវបង់លុយឲ្យលោក ណុប នី ដែរហើយក្រុមជញ្ជីងថ្លឹងរថយន្តមិនដែលទប់ស្កាត់រថយន្តផ្ទុកលើសទម្ងន់ម្តងណាឡើយ ៕