ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យប់មិញឈើចេញពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះត្រឹម១០រថយន្តប៉ុណ្ណោះ

ករណីចរាចរណ៍ដឹកជញ្ជូនឈើល្មើសច្បាប់នៅតែបន្តកើតមានជាហូរហែ ក្នុងមួយ យប់ៗត្រឹម៨ឡានសាំយ៉ុង ឬលើសពីនេះ ដើម្បីយកពីខេត្តស្ទឹងត្រែងឆ្លងទៅវៀតណាម តាមច្រករបៀង ស្រុកស្នួល ខេត្តក្រចេះ ។

នៅវេលាម៉ោង១២និង១៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ គេបានលួចខ្សឹបឲ្យដឹងថា សកម្មភាពដឹកឈើធ្នង់ចេញពីខេត្តស្ទឹងត្រែងមក កាន់ចំណុចអូរព្រះ ស្រុកសម្បូណ៌ ឃុំអូរគ្រៀងមានត្រឹមតែ៨រថយន្តប៉ុណ្ណោះ។ ក្នុង នោះគឺរថយន្តហាយឡេនឌ័រចំនួន៦គ្រឿង និងរថយន្តសាំយ៉ុងចំ​នួន២គ្រឿង។ គេបាន បញ្ជាក់យ៉ាងលម្អិតថា រថយន្តហាយឡេនឌ័រត្រូវបានកែច្នៃផ្ទុកឈើធ្នង់បានប្រមាណ ៣តោនលើសគ្រាកន្លងទៅជិត១តោន។ ដោយឡែករថយន្តសាំយ៉ុងត្រូវបានគេកែ ដំបូលកែបាតក្រោមពីមុនផ្ទុកបាន៧-៨តោន បច្ចុប្បន្នផ្ទុកបាន១០តោនឯណោះ។ ​បញ្ហានេះ​ធ្វើឲ្យអ្នករត់ការ និងម្ចាស់ឈើទទួលបានកម្រៃខ្ពស់ ខណៈលួចបង្កប់និងលាក់ លៀមពីចំនួនឈើទៅកាន់សមត្ថកិច្ច​ អាជ្ញាធរ និងជំនាញជាច្រើនស្ថាប័ន ។

ជាទម្លាប់រាល់ការដឹកជញ្ជូនឈើធ្នង់ចេញពីខេត្តស្ទឹងត្រែងមកកាន់ខេត្តក្រចេះ ឈ្មួញត្រូវចំណាយប្រាក់ក្នុងរថយន្ត១គ្រឿងចាប់ពី២៣០០ទៅ២៦០០ដុល្លារ ។

NKD-36x6_outline

បច្ចុប្បន្ននេះឈើដែលដឹកចេញពីខេត្តស្ទឹងត្រែងប្រើរថយន្តសាំយ៉ុង,ហាយឡេនឌ័រ ឬកាមរីបាឡែន ច្រើនយកមកលាក់ទុកនៅចំណុចអូរព្រះ ឬទីតាំងក្បែរៗនោះចល័ត រាល់ថ្ងៃដើម្បីបន្តលើកដាក់ឡានយីឌុបឆ្ពោះទៅវៀតណាមតាមច្រកស្រុកស្នួលបន្លំ ជាមួយឈើក្រុមហ៊ុនមានច្បាប់។ បន្ទាប់ពីសមត្ថកិច្ច អាជ្ញាធរជំនាញជាច្រើនស្ថាប័ន រកវិធីនេះដើម្បីឃុបឃិតគ្នាយកលាភសក្ការៈពីឈ្មួញ ។

អ្នកមានតួនាទីបង្ក្រាបមិនមែនមានន័យថា គាត់ខ្លាចរអាឈ្មួញ អាងខ្នងខ្សែទុយ យោនោះឡើយសំខាន់ហាស្លាក់ ខ្ជាក់ស្លែង ខណៈពួកខ្លួនម្នាក់ៗឆ្ងាញ់នឹងប្រាក់សំណូក ពីឈ្មួញឈើមួយទំហឹងៗទៅហើយ។ ពិសេសអ្នករាយការណ៍ពលរដ្ឋសហការជួយ ផ្តល់ដំណឹងក៏ធ្លាប់រងការស្តីបន្ទោស ជេរប្រមាថដោយក្រុម​សមត្ថកិច្ចអាជ្ញាធរ និង ជំនាញ​មិនទទួលយកទេ រាល់ការផ្តល់ដំណឹងសម្រាប់ជាមធ្យោបាយឈានដល់ការចុះស៊ើបអង្កេតយកព័ត៌មានជាក់ស្តែងដើម្បីបង្ក្រាប។ ពីព្រោះបទល្មើសទាំងនេះជាប្រភពឆ្នាំងបាយសេដ្ឋកិច្ចរបស់ពួកគាត់រួចទៅហើយនោះ ៕