ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គយខេត្តតាកែវចាំតែរាប់ក្បាលរថយន្តយកលុយ

ប្រជាពលរដ្ឋរិះគន់មន្ត្រីគយសាខាខេត្តតាកែវថា ដេកចាំតែរាប់ក្បាលរថយន្តយក លុយមិនដែលឃើញមកពិនិត្យទំនិញម្តងណាឡើយ ហើយបញ្ហានេះកំពុងតែធ្វើឲ្យ ឈ្មួញខិលខូចពង្រីកអាជីវកម្មរបស់ពួកគេកាន់តែមានទ្រង់ទ្រាយធំៗឡើង។ ប្រភព ដដែលបានបញ្ជាក់ថា ច្រើនឆ្នាំមកហើយដែលមន្រ្តីគយខេត្តតាកែវប្រមូលប្រាក់ពីឈ្មួញដោយមិនខ្វល់ខ្វាយពីគោលការណ៍ច្បាប់ ឬផលប្រយោជន៍ជាតិឡើយ ។

ដោយសារមានការឃុបឃិតគ្នាពីមន្ត្រីគយខេត្តតាកែវនិងមន្រ្តីគយខេត្តកណ្តាល ទើបពួកឈ្មួញដឹកទំនិញគេចពន្ធផ្សេងៗចូលមកដល់ខេត្តកណ្តាល ហើយឈ្មួញទាំងនោះត្រូវបង់លុយឲ្យមន្រ្តីជំនាញផ្សេងៗទៀផងដែរ។ តែមន្រ្តីគយខេត្តតាកែវគេដឹងថា ទទួលបានផលប្រយោជន៍ច្រើនជាងគេ ហើយបញ្ហាដែលគួរឲ្យព្រួយបារម្ភមិនត្រឹមតែមានទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់នោះទេតែក៏មានទំនិញខូចគុណភាពក៏ មាននាំចូលជាច្រើនទៀតផង ។

NKD-36x6_outline

លោក កែវ វណ្ណី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវប្រជាពលរដ្ឋរិះគន់ថា ជិះរថយន្តទំនើបតែការងារគ្មានប្រសិទ្ធភាពនោះទេដែលគេសង្ស័យថា មន្រ្តីគយខាងលើគិតតែប្រមូលលុយឲ្យបានច្រើនប៉ុណ្ណោះ។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយ ក្រោមឱវាទរបស់លោក កែ វណ្ណី គ្មានការយោគយល់ដល់ឈ្មួញឡើយ ពោលគឺតែងតែ ជំរិតទារលុយពីឈ្មួញមានចំនួនកាន់តែច្រើនឡើងៗ ។

ក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលប្រទេសខ្មែរតាមខេត្តតាកែវបាន បង្ហើបថា សព្វថ្ងៃនេះរថយន្តដឹកទំនិញទាំងអស់ដែលបើកមកកាត់មុខស្នាក់ការគយ ខេត្តតាកែវគឺត្រូវតែឈប់បង់លុយក្នុងចន្លោះចាប់ពី២ម៉ឺនរៀលទៅ៥ម៉ឺនរៀលទៅតាមប្រភេទរថយន្តនិងទំនិញតិចឬច្រើនដោយមន្រ្តីគយមិនខ្វល់ថាទំនិញទាំងអស់នោះជាទំនិញស្របច្បាប់ឬក៏ខុសច្បាប់នោះទេ សំខាន់ឲ្យតែមកដល់កន្លែងហើយឈប់បង់ លុយតាមការកំណត់ជាមុនសិន ៕