ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឃើញតែអ.ហ.ចុះបង្ក្រាបបទល្មើសព្រៃឈើ ចុះមេព្រៃកំពង់ស្ពឺបាត់ទៅណាអស់ហើយ?

តាំងពីលោក ឈៀង តុលា ឡើងធ្វើជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺមក គេមិនដែលឃើញមេព្រៃ ដែលស្ថិតនៅក្រោមអំណាចរបស់លោកចុះបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ ។ ផ្ទុយទៅវិញ គេឃើញតែមន្ត្រីកងរាជអាវុធហត្ថ ក៏ដូចជាលើផ្ទៃប្រទេសចុះបង្ក្រាបទៅវិញ ។ ជាក់ស្តែងថ្មីៗនេះ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានលេចចេញជាសំណួរថា តើមេព្រៃប្រសេកប្រសាច ក្រោមឱវាទលោក ឈៀង តុលា មិនដឹងថា មានបទល្មើសព្រៃឈើទេឬ?

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺមានទ្រង់ទ្រាយធំគួរឲ្យកត់សម្គាល់ ។ រីឯលោក ឈៀង តុលា ដែលខំចំណាយប្រាក់ជ្រែយកតំណែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺនោះ ក៏ព្រោះតែប្រាថ្នាចង់បានលាភសក្ការពីបទល្មើសព្រៃឈើនេះដែរ ។ លោក ឈៀង តុលា ត្រូវគេរាយការណ៍ថា មានជំនាញខាងប្រដេញចាប់ឈើយ៉ាងស្ទាត់ជំនាញយូរឆ្នាំមកហើយ ។ បើទោះជាលោកមានតំណែងជាប្រធានមន្ទីរកសិកម្មក៏ពិតមែន ប៉ុន្តែបញ្ហាបសុសត្វ, បញ្ហាកសិកម្មស្រែចម្ការ…លោកមិនចេះទេ ។ ជំនាញតែមួយគត់របស់លោកគឺចាប់ឈើយកប្រាក់ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ តាំងពីលោកកាន់តំណែងជាប្រធានមន្ទីរកសិកម្ម លោកមិនដែលបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ ។ ប្រការនេះ ត្រូវគេគិតថា វាជាការត្រូវដងត្រូវផ្លែរវាងឈ្មួញ នឹងលោកប្រធានមន្ទីរ ។

NKD-36x6_outline

បទល្មើសព្រៃឈើនៅខេត្តកំពង់ស្ពឺមានគ្រប់ច្រកល្ហក ប៉ុន្តែលោក ឈៀង តុលា ធ្វើជាមិនដឹងតាមរយៈការដែលោកបានត្រូវរ៉ូវជាមួយពួកថៅកែរកស៊ីដឹកឈើទាំងនោះ ។ ក្រុមមន្ត្រីនៅខេត្តកំពង់ស្ពឺនិយាយថា ការបង្ក្រាបរបស់កងរាជអាវុធហត្ថកាលពីប៉ុន្មានថ្ងៃមុន ប្រៀបដូចជាការវាយបំបែកឆ្នាំងបាយរបស់លោកឈៀង តុលាដូច្នោះដែរ ។ មិនតែប៉ុណ្ណោះវាជាភាពអាម៉ាស់មួយសម្រាប់ក្រសួងកសិកម្ម ប៉ុន្តែវាជាការលើកមុខលើកមាត់មួយរបស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស ។ មន្ត្រីរាជការនៅខេត្តកំពង់ស្ពឺនិយាយថា ទោះយ៉ាងណា លោក ឈៀង តុលា មិនដែលខ្វល់អំពល់អ្វីឡើយ ព្រោះនៅមានឈ្មួញរកស៊ីឈើជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាព ៕

as-3 as as-1 as-2

13413928_1105772689483917_530224842_n