ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រកតំបន់៤០០មានករណីនាំចូលប្រេង និងហ្គាសគេចពន្ធកាន់តែច្រើនឡើង

គេរាយការណ៍ថាច្រកតំបន់ ៤០០ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានករណីនាំចូលប្រេងគេចពន្ធច្រើនឆ្នាំមកហើយ តែស្ថានភាពសព្វថ្ងៃឈ្មួញ និងមន្រ្តីពុករលួយបានឃុបឃិតគ្នានាំចូលប្រេងគេចពន្ធកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនាំចូលប្រេងគេចពន្ធមានទ្រង់ទ្រាយកាន់តែធំឡើងៗនេះ ក៏ដោយសារតែថ្នាក់លើរក្សាភាពស្ងៀមស្ងាត់ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន រិះគន់ថាប្រហែលជាថ្នាក់លើបានទទួលផលប្រយោជន៍ពីថ្នាក់មូលដ្ឋានហើយ ទើបមិនចាត់វិធានការទប់ស្កាត់ ឬបង្រ្កាប ខណៈបញ្ហានៅច្រក៤០០សារព័ត៌មានបានផ្សព្វផ្សាយគគ្រឹកគ្រេង។

ឈ្មួញឈ្មោះ ប៉ោឌី និងឈ្មួញ ឈ្មោះ ឃាង ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានបញ្ជាក់ថា ជាអ្នកនៅពីក្រោយនាំចូលប្រេង និងហ្គាសគេចពន្ធ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញបាននាំចូលប្រេង និងហ្គាសក្រោមលក្ខខណ្ឌអនុគ្រោះបន្ធូរបន្ថយពន្ធដែលនោះជាគោលនយោបាយរបស់រដ្ឋាភិបាល តែស្ថានភាពជាក់ស្តែងឈ្មួញបាននាំចូលប្រេងក្នុងចំនួនច្រើនលើសកំណត់ ហើយក្នុងនោះមួយចំនួនធំមិនបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេដែលបញ្ហានោះកំពុងតែធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើន។

NKD-36x6_outline

ប្រជាពលរដ្ឋស្រុកសំឡូត បានរៀបរាប់ថា ប្រេងសាំង និងហ្គាស ភាគច្រើនត្រូវបានឈ្មួញខ្មែរ និងសៀមសហការគ្នាដឹកយកមកដាក់នៅតាមព្រំដែននៅពេលថ្ងៃ ហើយនៅពេលយប់ពួកគនឹងដឹកបន្តយកទៅចែកចាយនៅតាមដេប៉ូសាំងផ្សេងៗទៀត។ ប្រភពដដែលបានបញ្ជាក់ថា ច្រកតំបន់៤០០មិនត្រឹមតែមានការនាំចូលប្រេងសាំង និងហ្គាសគេចពន្ធនោះទេ តែក៏មានករណីនាំចូលទំនិញគេចពន្ធផងដែរដែលទំនិញទាំងនោះភាគច្រើនបានដឹកយកទៅលក់នៅក្នុងទីរួមខេត្តបាត់ដំបង និងតាមបណ្តាខេត្តជិតខាងផ្សេងទៀត ៕

img_1145

13413928_1105772689483917_530224842_n