ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ជនជាតិវៀតណាម២នាក់់ម៉ៅផ្តាច់នេសាទល្មើសច្បាប់នៅស្រុកអង្គរបុរី និងស្រុកបុរីជលសា

ប្រភពព័ត៌មានពីប្រជានេសាទបានឲ្យដឹងថា បទល្មើសនេសាទនៅរដូវត្រីពងកូន កំពុងមានសកម្មភាពយ៉ាងក្តៅគគុក ក្នុងស្រុកចំនួន២ នៅខេត្តតាកែវតែមន្ត្រីជំនាញរដ្ឋបាលជលផលហាក់បីដូចជាលង់លក់ក្នុងសុបិនដោយមិនឃើញមានសកម្មភាពទប់ស្កាត់នោះទេ ។

ប្រភពបានបន្តថា ចាប់តាំងពីដើមខែកក្កដារដូវបិទនេសាទដើម្បីទុកឲ្យត្រីពងកូននេះនៅក្នុងខេត្តតាកែវដែលជាខេត្តនៅជាព្រំប្រទល់ជាមួយប្រទេសវៀតណាមនោះ មានបទល្មើសនេសាទកំពុងកើតមានឡើងយ៉ាងពេញទំហឹងនៅលើស្រុកចំនួន២ គឺស្រុកអង្គរបុរី និងស្រុកបុរីជលសា ។

មន្រ្តីជលផលខេត្តតាកែវម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នារដូវ បិទនេសាទឆ្នាំនេះទឹកបានឡើងខ្លាំង។ អ្វីដែលគាត់សង្កេតឃើញនោះមានបទល្មើសនេសាទកំពុងកើតមានឡើងយ៉ាងច្រើនពាសពេញផ្ទៃទឹក។ បទល្មើសនេសាទនេះកើត មានឡើងដោយសារមានអ្នករត់ការបើកដៃឲ្យឈ្មួញវៀតណាមចូលមកដាក់ដាយរាប់ពាន់ម៉ែត្ររួមទាំងទូកវៀតណាមរាប់សិបគ្រឿងចូលមកដាក់លប រកខ្យង ចាប់ត្រីគ្រប់ ប្រភេទគ្មានសល់ ។

NKD-36x6_outline

មន្រី្តដដែលបានប្រាប់ឲ្យដឹងទៀតថា ស្រុកដែលមានបទល្មើសនេសាទច្រើនជាងគេនោះមានស្រុកបុរីជលសា និងស្រុកអង្គរបុរី ដោយនៅស្រុកបុរីជលសាត្រូវបាន មន្ត្រីជំនាញខិលខូចមួយចំនួនរួមសហការគ្នាបានយ៉ាងល្អជាមួយអាជ្ញាធរនិងសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប្រគល់ទៅឲ្យឈ្មោះ ណុក ជនជាតិវៀតណាម ដើរប្រមូល បក្ខពួករបស់គេចូលមកដាក់សៃយឺុន ស្បៃមុង រាប់ពាន់ម៉ែត្រ។ ប្រជានេសាទរបស់ពួកគេជិះទូករាប់សិបគ្រឿងចូលមកដាក់លប រកខ្យង រកត្រីយ៉ាងគគ្រឹកគគ្រេងដោយមិនមានសមត្ថកិច្ចថ្នាក់ណាហ៊ានបង្ក្រាបនោះឡើយ ។

ចំណែកព្រំប្រទល់ស្រុកបុរីជលសា និងស្រុកអង្គរបុរីក្នុងអតីតឡូត៍នេសាទលេខ ១០ លេខ១១ លេខ១២ លេខ១៣ ត្រូវបានគេប្រគល់ទៅឲ្យឈ្មោះ កេ ជាជនជាតិវៀត ណាមជាអ្នកផ្តាច់មុខក្នុងការគ្រប់គ្រងអតីតឡូត៍ទាំងអស់នោះឲ្យប្រជានេសាទវៀត ណាមចូលមកដាក់សៃយឺុន ទូកចូលមកចាប់ត្រីយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងែ ៕