ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ជា ពៅកំពុងសម្រុកប្រមូលទិញឈើធ្នង់

នៅទូទាំងខេត្តពោធិ៍សាត់ នរណាក៏គេដឹងថា បុរសឈ្មោះជា ពៅ គឺជាឈ្មួញរកស៊ីឈើប្រណីតដ៏ធំនៅតំបន់នោះ ។ ជាធម្មតា ឈ្មួញរកស៊ីតែងតែមានល្បិច រីឯល្បិចរបស់ឈ្មួញ ជា ពៅ កំពុងត្រូវបានថៅកែធំៗ ដែលជាអ្នកទម្លាក់លុយឲ្យវិនិយោគការរកស៊ីឈើនោះដកសេចក្តីទុកចិត្តខ្លះៗ ក៏ព្រោះតែជា ពៅ បានលុយទិញឈើ មិនលក់ឈើឲ្យម្ចាស់ដើម ឬម្ចាស់លុយនោះទេ បែរជាយកទៅលក់ឲ្យអ្នកផ្សេងទៅវិញ ។ ប្រការនេះធ្វើឲ្យមានការកាច់កុងគ្នាក្នុងរបររកស៊ីឈើនៅខេត្តពោធិ៍សាត់ ។

បើទោះបីជាមានការគាំទ្រពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់បែបណាក៏ដោយ ពេលនេះឈ្មួញជា ពៅ បានប្តូរយុទ្ធសាស្ត្រ ងាក់មកសម្រុកទិញឈើធ្នង់វិញម្តង ។ មួយថ្ងៃៗ ឈ្មួញជា ពៅ អាចប្រមូលទិញឈើធ្នង់មិនតិចជាង២០តោននៅក្នុងភូមិសាស្ត្រស្រុកបាកាន, ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ ឈើភាគច្រើនមាននៅស្រុកវាលវែង ដែលឈ្មួញជា ពៅបានបោះទីតាំងស្តុកមួយដ៏ធំនៅទីនោះ ។ អាជ្ញាធរមានសមត្ថកិច្ចនាពេលដែលមិនទទួលបានផលប្រយោជន៍ទើបចុះទៅចាប់ឈើរបស់ឈ្មួញជា ពៅ ។

NKD-36x6_outline

គេនិយាយថា ឈ្មួញជា ពៅ អាចចាត់ទុកជាអ្នករកស៊ីធំ ឬក៏ជាអ្នកដែលមានលទ្ធភាពធំជាងគេក្នុងការចិញ្ចឹមអាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ ។ បើទោះបីជាប្រជាពលរដ្ឋរិះគន់ និងដឹងឮគ្រប់គ្នាថា ជា ពៅ ពិតជាឈ្មួញធំបែបណាក៏ដោយ ក៏អាជ្ញាធរខេត្តនៅតែធ្វើមិនដឹងមិនឮ ដោយទុកលទ្ធភាពឲ្យឈ្មួញម្នាក់នេះ ធ្វើអ្វីស្រេចតែអំពើចិត្ត ៕

ឈ្មួញ ជា ពៅ