ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ថៅកែចំណតរថយន្តតាក់សុីស្រុកចំការលើធ្វើអ្វីស្រេចនឹងចិត្ត

ករណីអភិបាលស្រុកចំការលើ ខេត្តកំពង់ចាមធ្វើជាបង្អែកឲ្យអ្នកអ្នកយកភាស៊ី ចំណតរថយន្ត និងបណ្តោយឲ្យអ្នកវិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបង្កើត កុងត្រូលជជុះគាបជំរិតយកលុយពីក្រុមអ្នកបើករថយន្តឈ្នួលនិងអ្នករត់តាក់ស៊ីកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។ ឈ្មោះ ស្រេង រ៉ា អ្នកវិនិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបច្ចុប្បន្នហាក់ដូចជាមានអំណាចយ៉ាងធំធេងក្នុងការបង្កើតកុងត្រូល ជជុះបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងកំរោល។ ជាងនេះទៅទៀត ការដែលអភិបាលស្រុកចំការលើធ្វើអន្តរាគមន៍ឲ្យមានការដោះលែងអ្នកប្រើអំពើហិង្សាទៅលើអ្នករត់តាក់ស៊ី គឺជារឿងអយុត្តិធម៌ដ៏អាក្រក់បំផុត ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យ៣នាក់ត្រូវ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំការលើឃាត់ខ្លួននៅលើផ្លូវជាតិលេខ៧១ ក្នុងភូមិចំណោមឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង ៣នាក់នោះបានដាក់កុងត្រូលជជុះស្ទាក់រថយន្តតាក់ស៊ីនិងរថយន្តឈ្នួលជំរិតយកលុយ ហើយប្រើអំពើហិង្សាលើអ្នករត់តាក់ស៊ី ខណៈដែលអ្នករត់តាក់ស៊ីបិទផ្លូវតវ៉ារឿងថ្លៃភាស៊ីចំណតរថយន្តស្រុកចំការលើដែលអ្នកវិនិយោគកំណត់យកលើសសៀវភៅ បន្ទុក។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋរិះគន់ខ្លាំងៗនោះគឺលោកអភិបាលស្រុកចំការលើ បានប្រើអំណាចអន្តរាគមន៍ឲ្យមានការដោះលែងក្រុមជនសង្ស័យយ៉ាងក្រអឺតក្រទម បំផុត។

NKD-36x6_outline

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកចំការលើបានឲ្យដឹងថា ក្រុមអ្នកយកភាស៊ី ចំណតរថយន្តដែលប្រើអំពើហិង្សាវាយតប់អ្នករត់តាក់ស៊ី ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះទី១-ឈ្មោះ ឡេង លីដា ភេទប្រុសអាយុ៣៧ឆ្នាំ ទី២-ឈ្មោះ យ៉ន វណ្ណៈ ភេទ ប្រុស អាយុ២៧ឆ្នាំ និងទី៣-ឈ្មោះ ហ៊ាង ខួច ភេទប្រុសអាយុ២៧ឆ្នាំ ពួកគេជាកូនចៅ របស់ឈ្មោះ ស្រេង រ៉ា ដែលជាម្ចាស់វិនិយោគចំណតរថយន្តស្រុកចំការលើ។ ជន ទាំង៣នាក់នេះត្រូវបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើបានតែមួយស្របក់ប៉ុណ្ណោះក៏ត្រូវអភិបាលស្រុកចំការលើធ្វើអន្តរាគមន៍សម្របសម្រួលឲ្យមានការ

ដោះលែងវិញយ៉ាងរលូនដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរិះគន់ជុំទិស។ ដូច្នេះហើយទើបប្រជាពលរដ្ឋនៅស្រុកចំការលើសំណូមពរឲ្យលោក លន់ លឹមថៃ អភិបាលខេត្ត កំពង់ចាមពិនិត្យលើបញ្ហានេះខ្លះផង ព្រោះឈ្មោះ ស្រេង រ៉ា អ្នកវិនិយោគចំណត រថយន្តស្រុកចំការលើ និងបក្ខពួកអាងមានអភិបាលស្រុកចំការលើជាខ្នងបង្អែកដ៏រឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ៕