ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ទូកដឹកឈើប្រណីតកំពុងចេញដំណើរពីស្រុកសៀមប៉ាងមកកាន់ស្ទឹងត្រែង

បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បង្ក្រាបចាប់ឈើប្រណីតនៅខេត្តស្ទឹងត្រែងទាំងទីតាំងស្តុកទុក ដឹកជញ្ជូនតាមរថយន្តសាំយ៉ុង មានភាពមមាញឹក ពេលនេះឈ្មួញបានបង្វែទិសដៅដឹកជញ្ជូនបទល្មើសព្រៃឈើ តាមផ្លូវទឹកវិញម្តង ចេញពីស្រុកសៀមប៉ាងមកកាន់ខេត្តស្ទឹងត្រែង។

មុននេះបន្តិច ត្រូវបានគេរាយការណ៍មកថា ទូកមួយគ្រឿងបានផ្ទុកឈើប្រណីតយ៉ាងតិចជាង២០ម៉ែត្រគូប ចាប់ផ្តើមចេញដំណើរពីស្រុកសៀមប៉ាង ក្នុងនោះក៏មានសមត្ថកិច្ចអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើបានដឹង ប៉ុន្តែលទ្ធផលសម្រាប់ការបង្ក្រាបមានបញ្ហាលំបាក ដូច្នេះគេរំពឹងថា ឈើមួយទូកនេះ អាចនឹងដល់ខេត្តស្ទឹងត្រែងនៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលពួកគេនឹងលើកបន្តដាក់ឡានយកទៅលាក់ទុកក្នុងក្រុងស្ទឹងត្រែង និងបន្តដឹកតាមឡានសាំយ៉ុងឆ្ពោះទៅកាន់ខេត្តក្រចេះ ឆ្លងទៅវៀតណាមតាមស្រុកស្នួល។

NKD-36x6_outline

ឈើជាច្រើននៅស្រុកសៀមប៉ាង កំពុងតែស្តុកទុក ម្ចាស់ឈ្មួញខ្លះចលាចល បន្ទាប់ពីព័ត៌មានត្រូវបានបែកធ្លាយដឹងអំពីសកម្មភាពដឹកឈើនៅស្រុកសៀមប៉ាងលេចចេញមុខអ្នករត់ការ និងសមាសភាពសមត្ថកិច្ចអាជ្ញាធរជំនាញពាក់ព័ន្ធជាង៣០ស្ថាប័ន ទទួលប្រយោជន៍ ហើយការចាប់ក៏កាន់តែកក្រើកឡើងវិញ ខណៈប្រជាពលរដ្ឋរាយការណ៍ និងអ្នកសារព័ត៌មានបានដឹងពីរឿងនេះ។ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងមានវិធានការទប់ស្កាត់ ឬបង្ក្រាបចំពោះសកម្មភាពដឹកជញ្ជូនឈើតាមទូកចេញពីស្រុកសៀមប៉ាង មកកាន់ខេត្តស្ទឹងត្រែងនារាត្រីនេះជាក់ជាពុំខាន៕