ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ទំនិញគេចពន្ធជាប្រភពចំណូលដ៏ធំរបស់លោក ហេង សំបូរ មេគយខេត្តកំពត

មន្ត្រីគយតូចតាចក្នុងខេត្តកំពតបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តកំពតកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ មកគឺឈ្មួញធំៗ អាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមាន ការឃុបឃិតបើកដៃពីលោក ហេង សំបូរ នោះតែម្តង។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវ ខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ មន្ត្រីគយខេត្តកំពតមួយ ចំនួនបានឲ្យដឹងថា លោក ហេង សំបូរ មានខ្នងបង្អែកជាមន្ត្រីធំៗនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករ ហើយតែងបែងចែកផលប្រយោជន៍ដល់មន្ត្រីធំៗទាំងនោះជាប្រចាំទើបអាចធ្វើអ្វីៗតបានាមចិត្ត ។

មានការកាត់សម្គាល់ពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តកំពតថា ចាប់តាំងពីពេល លោក ហេង សំបូរ ទទួលបានតួនាទីជាមេគយខេត្តកំពតរួចមកមិនដែលចាត់វិធានការបង្ក្រាបទំនិញគេចពន្ធនិងទំនិញខុសច្បាប់ដែលឈ្មួញនាំចូលយ៉ាងពេញបន្ទុកនោះទេ។ ផ្ទុយទៅវិញមានសេចក្តីរាយការណ៍ថា ឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់តាមច្រកព្រែកចាកច្រកតន់ហន់ និងច្រករបៀងនានាក្នុងខេត្តកំពតសុទ្ធតែមានការឃុបឃិតពីលោក ហេង សំបូរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបានហើយលោក ហេង សំបូរ អាចរកចំណូលបានកាន់តែច្រើនឡើងៗ ។

NKD-36x6_outline

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រែកចាកបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមន្ត្រីគយ បានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់រាប់សិបរថយន្ត ដូចជាប្រេងឆា ទឹកត្រចៀកកាំ ទំនិញគ្រឿងទេសចម្រុះនិងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ប្រភពបានឲ្យដឹង ទៀតថា ទំនិញនាំចូលពីប្រទេសវៀតណាមមួយចំនួនត្រូវបានឈ្មួញដឹកតាមរ៉ឺម៉កធំៗឆ្លងដែនយកមកស្តុកទុកលើទឹកដីខ្មែរមានចម្ងាយប្រមាណ៥០ម៉ែត្រពីច្រកព្រំដែន ហើយបន្ទាប់មកមានរថយន្តជាច្រើនគ្រឿងមកដឹកជញ្ជូនចូលទៅខេត្តកំពត និងចូល មករាជធានីភ្នំពេញយ៉ាងរលូន។ ចំណែកនៅច្រកតន់ហន់ក៏មានករណីឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេងដែរ ព្រោះលោក ហេង សំបូរ កំពុងខំប្រឹងរកចំណូលយ៉ាងខ្លាំងក្នុងរយៈពេលជិត៤ខែនេះ ៕