ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ទំនិញគ្មានគុណភាពនៅតែនាំចូលដោយសារលោក ម៉ក់ ពេជ្ជរិទ្ធ

ថ្មីៗនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួង ពាណិជ្ជកម្មកំពុងត្រូវបានមន្ត្រីតូចតាចនៅក្រោមឱវាទបើកកាយពីរឿងអាស្រូវពុក រលួយប្រមូលលុយតាមគ្រប់រូបភាពដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដោយសារតែអំពើពុករលួយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយទើបឈ្មួញ ខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណី អាហារមានផ្ទុកសារធាតុគីមីមកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ។

ប្រភពពីមន្ត្រីតូចតាចក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលបានបង្ហើបឲ្យដឹងថា ការណ៍ដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ឬច្រកព្រំដែនជាប់ព្រំប្រទល់ជាមួយ ប្រទេសវៀតណាម និងប្រទេសថៃហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ បន្លែបង្ការមានផ្ទុកសារធាតុគីមី ឬសាច់មាន់ ឆ្អឹង មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិតមានលាយសារធាតុគីមីជាដើមគឺដើម្បីប្រមូលលុយយកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់។ មន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួនក៏បានបង្ហើបឲ្យដឹងដែរថា ពួកគេត្រូវបង់លុយតាមការកំណត់ របស់លោក ម៉ក់ ពេជ្ជរិទ្ធ ។

NKD-36x6_outline

មន្ត្រីតូចតាចក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលមួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់ តាំងពីទទួលបានតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលរួចមកលោក ម៉ក់ ពេជ្ជរិទ្ធ បានប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀងជាប់ព្រំដែនប្រទេសវៀតណាម និង ព្រំដែនប្រទេសថៃ បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ចំណីអាហារមាន លាយសារធាតុគីមី បន្លែបង្ការមានផ្ទុកសាធរាតុគីមី និងជ្រូកក្រហម ជ្រូកត្រចៀកខៀវ ចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុកតែម្តង ៕