ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអាស្រូវប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី

អំពើពុករលួយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីក្នុងរយៈពេលជាច្រើនឆ្នាំមកនេះត្រូវបានគេរាយកាណ៍ថា បានកើតមានឡើងយ៉ាងខ្លាំងនិងមាន លក្ខណៈជាប្រព័ន្ធក្រោមការចាត់ចែងរបស់លោកប្រធានមន្ទីរ ម៉ៅ ធនរក្ស និងអនុ ប្រធានមន្ទីរលោក សន ថា រួមទាំងបក្ខពួកមួយចំនួនតូច ។

ប្រភពបានឲ្យដឹងថា នៅក្នុងមន្ទីរមួយនេះក្នុង១ឆ្នាំបានបាត់លុយដោយសារអំពើ ពុករលួយរាប់រយលានរៀលតាមរយៈការចំណាយមិនប្រក្រតីលើការថែទាំផ្លូវនៅក្នុងខេត្ត ការជួសជុលអគារ ការចំណាយលើប្រេង និងសម្ភាររដ្ឋបាល។

ការចំណាយទាំងអស់ធ្វើឡើងដោយការឃុបឃិតគ្នារវាងលោកប្រធានមន្ទីរ ម៉ៅ ធនរក្ស នឹងលោកប្រធានការិយាល័យគណនេយ្យ ពេញ សាវុធ ព្រមទាំងមានការចូល រួមពីលោក សន ថា ដែលជាអនុប្រធានមន្ទីរទទួលបន្ទុកផ្នែកសាធារណការ និងភាគ ច្រើនចូលមន្ទីរតែថ្ងៃដែលក្រសួងចុះពិនិត្យក្រៅពីនោះគាត់រស់នៅតែភ្នំពេញក្រោម លេសបេសកកម្មរត់ការឲ្យមន្ទីរ ។

NKD-36x6_outline

សម្រាប់មន្ត្រីជាង៣០នាក់នៅក្នុងមន្ទីរគឺភាគច្រើនមិនពេញចិត្តទៅនឹងការដឹកនាំ របស់លោក ម៉ៅ ធនរក្ស ។ សព្វថ្ងៃទោះពួកគេមិនពេញចិត្តនឹងប្រធានមន្ទីរយ៉ាងណាក៏ពួកគេត្រូវតែធ្វើអ្វីតាមដែលប្រធានមន្ទីរបញ្ជាមិនហ៊ានឲ្យគាត់ទាស់ចិត្តទេ ។

ចំពោះទំនាក់ទំនងរបស់លោកប្រធាន ម៉ៅ ធនរក្ស និងថ្នាក់ដឹកនាំក្រសួងក្នុងការរត់ ការសុំគម្រោងតែងទទួលបានផ្លែថ្កា ហើយគម្រោងនីមួយៗលោកប្រធានមន្ទីរបានយកមកចែកគ្នាសុីយ៉ាងឆ្ងាញ់សប្បាយបំផុត ។

ករណីនេះថ្នាក់ដឹកនាំក្រសួងសាធារណការ និងក្រសួងពាក់ព័ន្ធគួរតែក្រឡេកមើលខ្លះផង ព្រោះថាដោយសារអំពើពុករលួយមួយនេះរដ្ឋបាត់បងថវិការាប់រយលានតែ លោកប្រធានមន្ទីរ ម៉ៅ ធនរក្ស មានលុយសង់វីឡាធំនៅសង្កាត់ជ្រោយចង្វា យ៉ាង សង្ហា ៕

 

13413928_1105772689483917_530224842_n