ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអាស្រូវនៅមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងលោក កែវ ពៅ និងកូនប្រុសឡេង រដ្ឋា ត្រូវប៉ាន់ខ្លាំងណាស់

អំពើពុករលួយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដែលមានលោក កែវ ពៅ ជាប្រធានមន្ទីរនោះនិងកូនប្រុសជាប្រធានការិយាល័យមកដល់ពេលនេះត្រូវបានទម្លាយចេញជាបណ្ដើរៗដោយសារមន្ត្រីខ្លះមិនសប្បាយចិត្តនិងការដឹកនាំរបស់លោកប្រធានមន្ទីរ ។

ប្រភពបានឲ្យដឹងថា នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបើគេ មើលពីសកម្មភាព និងប្រឹងប្រែងរបស់មន្ត្រីក្នុងការបំពេញភារកិច្ចពីខាងក្រៅប្រាកដជាថា ការដឹកនាំរបស់លោកប្រធានមន្ទីរ កែវ ពៅ បានល្អជាងប្រធានមន្ទីរជាច្រើនទៀត នៅក្នុងខេត្ត។ ប៉ុន្តែបើអ្នកដឹងរឿងពិតគឺថា ការដឹករបស់លោក កែវ ពៅ សព្វថ្ងៃមាន ភាពមិនប្រក្រតី និងអំពើពុករលួយធ្ងន់ធ្ងដែលបានផ្ដល់ប្រយោជន៍ច្រើនបំផុតទៅលើលោក កែវ ពៅ និងលោក ឡេង រដ្ឋា ជាកូនប្រុសដែលមានតួនាទីជាប្រធានការិយា ល័យសាធារណការ និងដឹកជញ្ជូនរួមទាំងលោកស្រី គិត សុធាវី ប្រធានការយាល័យ គណនេយ្យរបស់មន្ទីរ ។

NKD-36x6_outline

ប្រភពបានបញ្ជាក់ថា ក្នុងឆ្នាំៗនៅមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានចំណាយថវិកាក្រៅពីបន្ទុកបុគ្គលិកមិនតិចជាង២លានដុល្លារដែលក្នុងភាគច្រើនគឺការចំណាយ លើការថែទាំ និងជុសជុលផ្លូវ ឬស្ថាបនាផ្លូវក្នុងខេត្ត ប៉ុន្តែរាល់ការចំណាយធ្វើឡើង ស្ងាត់ៗ រវាងតែលោកប្រធានមន្ទីរ និងកូនគាត់គឺលោក ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណការ និងមានការចូលរួមខ្លះៗដែរពីលោកស្រី គិត សុធាវី ប្រធានគណនេយ្យ។ ការរត់ស្នើរសុំគម្រោងថែទាំផ្លូវ ឬស្ថាបនាផ្លូវលោក ឡេង រដ្ឋា ជាអ្នករត់ការទាំងអស់។ ចំពោះរឿងចំណាយប្រាក់ធ្វើផ្លូវសល់លុយតិចលុយច្រើនទិញដី ថ្ម ក្រួស និងចំណាយផ្សេងៗត្រូវគេបិទជិតតែម្ដង ។

ប្រភពដដែលបានបញ្ជាក់ទៀតថា សព្វថ្ងៃលោកប្រធានមន្ទីរគឺរីកមុខដូចគ្រាប់ជីឲ្យតែបានក្រសួងទម្លាក់គម្រោងថែទាំផ្លូវ ឬស្ថាបនាផ្លូវទទួលបានចំណេញធំពីគម្រោង ទាំងនេះ ហើយក្នុង១គម្រោងចំណេញស្អុយបំផុត៤០ភាករយដូច១គម្រោងចំណេញប្រាក់រាប់រយលានរៀលដល់រាបពាន់លានរៀល។ ការបែងចែកផលចំណេញធំតែ ឪពុក និងកូនដោយមន្ត្រីសំខាន់ៗមួយចំនួនគេផ្ដល់តិចតួចដើម្បីបិទមាត់ និងការពារមានបញ្ហាផ្ទៃក្នុងនាំឲ្យកើតមានជម្លោះបង្កការលំបាក់ផ្សេងៗទៀត ៕