ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំយកប្រាក់ពីពលករខ្មែរតាមរយៈធ្វើបណ្ណឆ្លងដែនបានស្រួល

លោក យូ សុធារិទ្ធ ប្រធានស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំ និង បក្ខពួកត្រូវបានប្រជាពលរដ្ឋខេត្តឧត្តរមានជ័យរិះគន់ថា គាបសង្កត់យកប្រាក់ពីពលករតាមរយៈធ្វើបណ្ណព្រំដែន។ ប្រភពដដែលបានបន្ថែមថា មន្រ្តីជំនាញនៅតាមព្រំដែន តែងតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនរកលុយតាមគ្រប់មធ្យោបាយទាំងស្របច្បាប់ និងខុសច្បាប់ដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍ជាតិ និងទុក្ខលំបាករបស់ប្រជា ពលរដ្ឋនោះឡើយ ។

ប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅតាមច្រកទ្វារអន្តរជាតិជាំស្រងាំ ជាពិសេស ពលរដ្ឋដែលទៅធ្វើការព្យាបាលជំងឺបានរិះគន់ទៅលើមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិជាំស្រងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ថាកំពុងបង្កការលំបាក ដល់ការរស់នៅ និងការប្រកបមុខរបររបស់ពួកគាត់ ។

NKD-36x6_outline

ប្រជាពលរដ្ឋមួយរូបរស់នៅស្រុកអន្លង់វែងបានបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យរូបគាត់បង់ប្រាក់១២ម៉ឺនរៀលនៅពេលដែលគាត់នាំក្រុមគ្រួសារទៅព្យាបាលជំងឺនៅក្នុងទឹកដីប្រទេសថៃដែលប្រាក់នេះមិនទាន់គិតពីការចំណាយនៅលើដីថៃនៅឡើយទេ។ ប្រភពដដែលបានបញ្ជាក់ថា ខាងថៃបើមន្រ្តីជំនាញគេយកលុយគឺយកតាមច្បាប់គេកំណត់ ហើយលុយប្រាកដជាបង់ចូលកញ្ចប់ថវិកាជាតិរបស់គេតែ សម្រាប់ខាងកម្ពុជាមិនប្រាកដនោះទេ ព្រោះមន្ត្រីជំនាញភាគច្រើនពុករលួយពីលើ ដល់ក្រោម ៕