ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបើក​ឲ្យមានបទល្មើសនេសាទ

ចែករំលែក៖

បទល្មើសនេសាទនៅក្នុងខេត្តកណ្តាល​បានបើកជាចំហរ ហើយកន្លែងខ្លះ​កើតឡើងដោយការជ្រោមជ្រែ​ង​ពី​លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលនោះទៀតផង ។ ជាក់ស្តែងបទល្មើសនេសាទ​នៅអតីតឡូត៍លេខ៧ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ​ជាប់ស្រុកស្អាង ក្នុងខេត្តកណ្តាល របាំងធ្នួស និងរបាំងព្រួល បានកើតឡើងជាចំហរ ដោយគ្មាននរណា​ហ៊ានសួរនាំនោះឡើយ ក៏ព្រោះតែមេការនៅទីនោះ​ប្រាប់​អាជ្ញាធរ និងប្រជាពលរដ្ឋថា វាជារបស់លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ។ ការដែលពួកឈ្មួញអាចធ្វើយ៉ាងដូច្នេះបាន គ្មានអ្វីក្រៅពីផ្តល់ប្រយោជន៍ជូនលោក វ៉ិត ធារិទ្ធ នោះឡើយ ។

បើតាមសេចក្តីរាយការណ៍​បានឲ្យដឹងថា អតីតឡូត៍លេខ៧ មិនមានការបង្កើត​ឲ្យមានសហគមន៍នេសាទនោះទេ ។ ប៉ុន្តែ​លោក ខាំ ធឿន ដែលជាមេការអ្នកគ្រប់គ្រងបទល្មើសនេសាទ​នៅអតីតឡូត៍លេខ៧ អះអាងថា ការដែលគេអាចដាក់ធ្នួស និងរបាំងព្រួល គឺដោយសារ​សហគមន៍​ ។ ប៉ុន្តែ​ធាតុពិត លោកក៏និយាយខ្សឹបៗក្នុងចំណោមសមត្ថកិច្ចដែរថា បើគ្មានការបើកដៃ​ពីលោត វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលទេនោះ គឺមិនអាចមានធ្នួស និងរបាំងព្រូលទាំងនេះ​បានទេ ។ លោក​ ខាំ ធឿន និយាយទៀតថា វាជាបទល្មើសនេសាទពិតមែន ប៉ុន្តែទាំងអាជ្ញាធរ និងសមត្ថកិច្ចជំនាញ​បានបិទភ្នែក អនុញ្ញាត​ឲ្យលោក ធ្វើ​របាំងព្រួល និងធ្នួសដើម្បីប្រមូលត្រី ។

លោកវ៉ិត ធារិទ្ធ កំពុងកាកកបយ៉ាងសម្បើមចំពោះបទល្មើសនេសាទ​មិនថា តែនៅក្នុងស្រុកកោះធំ ខេត្តកណ្តាលនោះទេ ផ្ទុយទៅវិញ នៅស្រុកផ្សេងៗទៀត តាមបណ្តោយទន្លេមេគង្គ ក្នុងស្រុកកៀនស្វាយ ស្រុកល្វាឯម ក៏ដូចជា​នៅតាមបណ្តោយ​ទន្លេបាសាក់ ក្នុងស្រុកស្អាង ក៏មានបទល្មើសច្រើនស្អេកស្កះដែរ ។ គេនិយាយថា បទល្មើសនេសាទ​ទូទាំង​ខេត្តកណ្តាល បើគ្មាន​ការអនុញ្ញាតពីលោក វ៉ិត ធារិទ្ធ ទេនោះ គឺមិនអាចដំណើរការដោយគឃ្លើននោះឡើយ ។ ដូច្នេះ​អគ្គនាយកដ្ឋានរដ្ឋបាលជលផល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យមើលលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលនោះផង ៕


ចែករំលែក៖