ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តកំពង់ធំកាន់តែរីករាលដាលក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ទំរីង ឃុំ​សុចិត្រ ឃុំ​ដងកាំបិត និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ​ព្រោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ ។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​នោះតែម្តង ។

​ថ្មីៗ​នេះ​ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​វិធានការ​ថ្មី​របស់​ក្រសួងបរិស្ថាន ដែល​តម្រូវ​ឲ្យ​សហគមន៍​ធ្វើលិខិត​ស្នើសុំ​ពី​មន្ទីរ​បរិស្ថាន​ជាមុនសិន ទើប​អាចមាន​សិទ្ធិ​ធ្វើ​សកម្មភាព​ល្បាត​ការពារ​ព្រៃ​ឡង់​បាន​ ។ វិធានការ​របស់​ក្រសួងបរិស្ថាន​បែបនេះ គឺជា​ការ​រឹតត្បិត​សេរីភាព​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ ហើយ​សម្រួល​ដល់​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅវិញ​។ មជ្ឈដ្ឋាន​ខ្លះ​រិះគន់ថា​បទបញ្ជា​របស់​ក្រសួងបរិស្ថាន​ដូចខាងលើ​នេះ គឺ​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ធំ កាន់តែ​មានអំណាច​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

NKD-36x6_outline

​មួយរយៈ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ សម្ងំ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​។ ការដែល​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ដាក់​កំហិត​ឲ្យ​សហគមន៍​ធ្វើលិខិត​ស្នើសុំ​ទៅ​មន្ទីរ​បរិស្ថាន​ជាមុន ដើម្បី​ចុះ​ល្បាត​ការពារ​ព្រៃឈើ​គឺជា​ចេតនា​ទុក​ឲ្យ​បទល្មើស​ព្រៃឈើ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕