ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅបឹងទន្លេសាបខេត្តពោធិ៍សាត់ កើតមានជាធម្មតា

ប្រជានេសាទតូចតាចបាននិយាយថា នៅខេត្តពោធិ៍សាត់រដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទមានបទល្មើសកើតឡើងជាធម្មតា។ បទល្មើសកើតឡើងដោយសារតែអំពើពុករលួយ ក្នុងនោះក្រុមមន្ត្រីជលផលតូចតាចបានអះអាងថា មេរបស់ខ្លួនបានចំណាយឲ្យថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ក្នុងមួយខែជាប្រាក់៧ពាន់ដុល្លារ ដើម្បីឲ្យអ្នកនេសាទធំៗ អាចប្រព្រឹត្តល្មើសច្បាប់បាន។ មន្ត្រីជលផលជាអ្នកដើរប្រមូលលុយឲ្យនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់យកទៅជូនថ្នាក់លើ។

ដោយសារតែហេតុផលនេះហើយ ទើបមានសេចក្តីរាយការណ៍ថា បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ ទោះក្នុងរដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទដែរ។ ក្រុមអ្នកនេសាទល្មើសច្បាប់ដែលមានឧបករណ៍ទំនើបៗទ្រង់ទ្រាយធំអាចធ្វើសកម្មភាពបានរាល់វេលា។ នៅពេលដែលមានក្រុមអធិការកិច្ច ឬក៏ក្រុមការងារថ្នាក់ក្រសួង ក៏ដូចជាស្ថាប័នផ្សេងៗចុះទៅពិនិត្យ មន្ត្រីជលផលបានជូនដំណឹងទៅអ្នកនេសាទឲ្យផ្អាកសកម្មភាពហើយដកឧបករណ៍ចេញ។ ការដកឧបករណ៍នេសាទឲ្យផុតពីក្រសែភ្នែកអ្នកត្រួតពិនិត្យគឺជាការងាយស្រួលណាស់ ដោយគ្រាន់តែទម្លាក់ចូលទឹកប៉ុណ្ណោះ។

NKD-36x6_outline

ក្រុមមន្ត្រីជលផលខេត្តពោធិ៍សាត់និយាយថា លោកនាយខណ្ឌភុំ វិមល បានកំណត់ឲ្យមន្ត្រីថ្នាក់ក្រោមប្រឹងរកប្រាក់ដើម្បីបង់ឲ្យថ្នាក់ដឹកនាំ ព្រោះ១ខែ៧ពាន់ដុល្លារមិនអាចព្រងើយកន្តើយបានទេ។ ហេតុដូច្នេះហើយបានជាគេឃើញក្រុមមន្ត្រីជលផលខេត្តពោធិ៍សាត់មិនដែលចុះបង្ក្រាបបទល្មើសនោះឡើយ ផ្ទុយទៅវិញគឺជាភ្នាក់ងាររបស់ក្រុមអ្នកនេសាទល្មើសច្បាប់ទៅវិញ។ គេនិយាយថា បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់មួយរយៈចុងក្រោយនេះកើនឡើងគួរឲ្យកត់សម្គាល់៕