ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តតាកែវពុករលួយ

ក្រុមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ខ្សឹបខ្សៀវគ្នាថា លោក ណុប នី ប្រធានអង្គភាពរបស់ពួកគេបានប្រព្រឹត្តអំពើពុករលួយជាច្រើនករណី ។ បើទោះបីជាមិនដូចខេត្តដទៃ ដែលមានផ្លូវជាតិជាច្រើនសម្រាប់លើកគម្រោងជួសជុល ឬស្ថាបនាថ្មីដែលមានលាយឡំដោយអំពើពុករលួយយ៉ាងណាក៏ដោយ ក៏នៅខេត្តតាកែវ លោកប្រធានមន្ទីរអាចមានវិធីពុករលួយច្រើនបែបច្រើនយ៉ាង ។ សូម្បីតែរថយន្តដឹកស្រូវឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ក៏ត្រូវបង់ប្រាក់ឲ្យលោកប្រធានមន្ទីរដែរ ។

គេមិនដែលឃើញខេត្តតាកែវចាប់បង្ក្រាបរថយន្តដឹកលើសទម្ងន់ម្តងណាឡើយ ។ នេះជាវិធីដែលលោក ណុប នី បានជួយសម្របសម្រួលដល់ក្រុមអ្នករកស៊ីដឹកជញ្ជូនគ្រប់ប្រភេទ អាចដំណើរការបានដោយរលូន ពោលគឺសុខស្រួលទាំងមន្ត្រី និងក្រុមអ្នករកស៊ី បើទោះបីជាដឹកលើសទម្ងន់ក៏ដោយ ។ ក្រៅពីនោះ រថយន្តដឹកជញ្ជូនដី ក៏ត្រូវបង់ប្រាក់ឲ្យលោកប្រធានមន្ទីរដែរ ។ នៅមានសេវាផ្សេងៗទៀត ដែលលោកប្រធានមន្ទីរអាចលេបត្របាក់តែម្នាក់ឯង ដោយមិនចែករំលែកឲ្យមន្ត្រីក្រោមឱវាទបានរស់ផងទេ ។ ដោយសារតែមិនព្រមប្រើប្រាស់វប្បធម៌ចែករំលែកបែបនេះហើយ ទើបព័ត៌មានស្តីពីអំពើពុករលួយនៅក្នុងមន្ទីរចេះតែបែកធ្លាយ ។

NKD-36x6_outline

ក្រៅពីពុករលួយនៅក្រៅអង្គភាព ក៏នៅមានអំពើពុករលួយក្នុងអង្គភាពជាច្រើនទៀត ។ បញ្ហាពុករលួយក្នុងអង្គភាពដែលក្រុមមន្ត្រីតូចតាចមើលឃើញដោយផ្ទាល់ នោះហើយដែលជាហេតុធ្វើឲ្យមន្ត្រីដែលមិនបានផលប្រយោជន៍មិនពេញចិត្តចំពោះការដឹកនាំរបស់លោក ណុប នី ។ ក្រុមមន្ត្រីទាំងនោះខ្សឹបខ្សៀវថា សូម្បីតែរថយន្តដឹកដី, រថយន្តដឹកស្រូវឆ្លងកាត់ទៅប្រទេសវៀតណាម ក៏ត្រូវបង់ប្រាក់ឲ្យលោកណុប នីដែរ ។ រីឯផ្លូវដែលខូចក្នុងភូមិសាស្ត្រ ខេត្តតាកែវ មិនឃើញជួសជុលនោះទេ ។

បើជួសជុលតិចតួច ឡើងគម្រោងយកប្រាក់វាល់លានរៀលចែកគ្នាចាយ ៕