ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​រតនាគារ​ខេត្តកំពត​ទើប​ឡើង​ថ្មី ធុំក្លិនមិនស្រួល

ចាប់តាំងពី​ទទួល​ការតែងតាំង​ជា​ប្រធាន​រតនាគារ​ខេត្តកំពត លោក ដែក ទីវ​ណ្ណោ បាន​ពង្រីក​អំណាច់ នឹង​ប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ទាមទារ​សេវា​ទឹកតែ ពី​បណ្ដា​ក្រុមហ៊ុន នឹង​មន្ទីរ​ជុំវិញ​ខេត្តកំពត ក្នុងតម្លៃ​ខ្ពស់ នៅពេល​ក្រុមហ៊ុន នឹង តំណាង​មន្ទីរ និមួយៗ កាន់​ឯកសារ​ឆ្លង​រតនាគារ ដើម្បី​រត់ការ​សុំ​ដក​សាច់ប្រាក់​របស់​ក្នុងការ​ទូទាត់​ការចំណាយ​នោះ។

ការទាមទារ​ប្រាក់​ទឹកតែ របស់លោក ទី វ​ណ្ណោ ប្រធាន​រតនាគារ​ខេត្តកំពត នេះ​គឺធ្វើឡើង​ដោយត្រង់ៗ ក្រោមលេស​ថា​យកប្រាក់​មួយផ្នែកធំ​ជូន​ថ្នាក់លើ គឺ លោក​បណ្ឌិត វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ បើ​មិន​ដូច្នោះ​ទេ លោក​អគ្គនាយក​មិន​ទម្លាក់​សាច់ប្រាក់​អោយ​ទេ ធ្វើអោយ​ការដក​សាច់ប្រាក់​ត្រូវ​គាំង ក្រុមហ៊ុន ក៏ដូចជា​មន្ទីរ​ត្រូវ​ជាប់គាំង​អត់​ប្រាក់​ចំណាយ ឬ​ទូទាត់ផ្សេងៗ ដែល​ធ្វើ​អ្នករត់​ការ​និមួយៗត្រូវ​ខ្វែង​ដៃជើង ដើម្បី​រកប្រាក់​ជូន​លោក​ប្រធាន​នឹង​បក្ខ​ពួកគាត់។

NKD-36x6_outline

ចំពោះ​ទឹកតែ លោក​ប្រធាន ដែក ទីវ​ណ្ណោ បានទាមទារ​យកតាម​ប្រភេទ នៃ​ការចំណាយ ដូចជា​ផ្នែក​ថែទាំ​នឹង​ជុស​ជុល នឹង​ផ្នែក​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ គឺ​ទឹកតែ​មានតម្លៃ​ខ្ពស់ ជាង​ផ្នែកផ្សេងៗ ហើយ​អ្នក​រត់ការ​គឺ​ត្រូវតែ​ចំណាយ​ទឹក​ដោយ​ជៀស​មិន​ផុត ទោះបី​ក្រុមហ៊ុន ឬ​មន្ទីរ ទាំងនោះ​មាន​ខ្សែ​ធំ ឬ​តូច តែងតែ​អស់ប្រាក់​ទឹកតែ គ្រាន់តែ​មានការ​យោគយល់​ខ្លះ​ចំពោះ​អ្នកមាន​ខ្សែ​ធំ ៕