ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តប៉ៃលិននិងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកាន់តែពុករលួយ

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនានានៅខេត្តប៉ៃលិនបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញ ធំៗកំពុងតែបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រក ទ្វារអន្តរជាតិព្រំដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករទៅទៀត ។

NKD-36x6_outline

មន្ត្រីគយតូចតាចនៅខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមិនត្រឹមតែអាចដឹកជញ្ជូនទំនិញគេចពន្ធចូលស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនយ៉ាងពេញ បន្ទុកប៉ុណ្ណោះទេគឺថែមទាំងមានការបន្លំប្រភេទទំនិញផងដែរ។ តាមរយៈការឃុបឃិតបន្លំប្រភេទទំនិញជាមួយឈ្មួញខិលខូចធ្វើឲ្យលោក ទី ប៊ុនឡង់ ប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រំអាចប្រមូលលុយបានយ៉ាងច្រើន ហើយក៏អាចមានការបែង ចែកជាមួយលោក សំ សុវណ្ណារិទ្ធ ដែលជាប្រធានសាខាគយខេត្តប៉ៃលិនផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិនទេនោះលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ប៉ៃលិនមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ។

ប្រភពខ្លះបានឲ្យដឹងថា មួយរយៈចុងក្រោយនេះទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តយីឌុបធំៗពីទឹកដីថៃចូលទឹកដីខ្មែរតាមច្រកទ្វារអន្តរ ជាតិព្រំយ៉ាងពេញបន្ទុក ព្រោះលោក ទី ប៊ុនឡង់ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ តាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម។ ទន្ទឹមនឹងនេះលោក ទី ប៊ុនឡង់ និងបក្ខ ពួកតែងតែ គាបសង្កត់យ៉ាងពេញបន្ទុកលើប្រជាពលរដ្ឋដែលនាំចូលទំនិញតិចតួច តាមម៉ូតូ និងតាមរទេះដោយពុំមានការយោគយល់ឡើយ ៕