ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះធ្វើអី្វៗស្រេចតែអំពើចិត្ត

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អាជីវកម្ម​រណ្ដៅ​មាសធំៗ​ចំនួន​១១​រណ្ដៅ​កំពុងដំណើរការ​យ៉ាងរ​លូន ហើយ​មិនឃើញ​មន្ត្រី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តក្រចេះ ក៏ដូចជា​សមត្ថកិច្ចខេត្តក្រចេះ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​ពេញបន្ទុក​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មាន​ជនជាតិខ្មែរ​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ គា និង​ឈ្មោះ ចែ​រូ​ន គឺជា​មេខ្លោង​ទៅ​នាំ​ជនជាតិ​វៀតណាម​ដែលមាន​ជំនាញ​ខាង​អាជីវកម្ម​រ៉ែ​មាស​មក​ជីករណ្ដៅ​រ៉ែ​មាស​នៅ​ចំណុច​អូរ​ត្រូ​ន ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ស្រេច​តែ​អំពើ​ចិត្ត​។ មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និងមន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើស​អាជីវកម្ម​រ៉ែ​មាស​នៅ​ឃុំ​ក្បាលដំរី ប៉ុន្តែ​ប្រហែល​មន្ត្រី​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ ជាងនេះទៅទៀត​មាន​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចុះទៅ​ប្រមូល​ផលប្រយោជន៍​ពី​ម្ចាស់​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​យ៉ាង​ក្រអឺតក្រទម ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​

NKD-36x6_outline

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សុខ គិរី​រ័ត្ន ​ប្រធាន​មន្ទីរ​និង​បក្ខពួក​មួយចំនួន​តូច​គឺជា​អ្នកទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាស​ខុសច្បាប់​នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ហេតុនេះហើយ​ទើប​លោក សុខ គិរី​រ័ត្ន សម្ងំស្ងៀម​ទុក​ឲ្យ​អាជីវកម្ម​រណ្ដៅ​រ៉ែ​មាសធំៗ​១១​កន្លែង​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ជនជាតិ​យួន​មានប្រើ​គ្រឿងចក្រ​និង​សម្ភារៈ​ទំនើបៗ​និង​រំសេវ​បំផ្ទុះ​ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទៀតផង​។ ដោយសារតែ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ រាលដាល​កាន់តែខ្លាំង​ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​បង្ក្រាប​បទល្មើស​ជាបន្ទាន់​៕