ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ពុករលួយ

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់អះអាងថា លោក លី សុភា ក្នុងនាមប្រធានមន្ទីរបានប្រព្រឹត្តអំពើពុករលួយ និងរឿងអាស្រូវជាហូហែ ។ អំពើពុករលួយដោយមានការឃុបឃិតជាមួយប្រធានការិយាល័យហិរញ្ញវត្ថុ ពិជ ពន់វិចិត្រ ដែលមានទំហំមិនតិចជាង១ពាន់លានរៀល ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ។

 

កាលពីឆ្នាំ២០១៣ លោកប្រធានមន្ទីរ លី សុភា និងប្រធានការិយាល័យហិរញ្ញវត្ថុបានឃុបឃិតគ្នា ដោយបានកិបកេងថវិកាជាច្រើននៅតាមបណ្តាជំពូកផ្សេងៗ ដែលមានប្រាក់សម្រាប់ទិញសម្ភារ និងបរិក្ខាបច្ចេកទេស ក៏ដូចជាប្រាក់គ្រឿងសង្ហារឹមជាដើម ។ ក្រៅពីនោះ ក៏មានការកិបកេងប្រាក់សម្រាប់កសាងអគារចំនួន៤បន្ទប់ និងធ្វើដំបូលពិតាន ក៏ដូចជាការចាក់ដី ដែលការចំណាយទាំងនោះត្រូវគេអះអាងថា លោក លី សុភា និងសហការី កេងចំណេញច្រើនជាងពាក់កណ្តាល ។ ជំពូក៦២ ត្រូវចំណាយទឹកប្រាក់៦០លានរៀល ប៉ុន្តែជាក់ស្តែងគេចំណាយប្រហែល២០លានរៀលប៉ុណ្ណោះ ។ និយាយរួម ថវិកាជាតិដែលទម្លាក់ជូនមន្ទីរការងារត្រូវលោកលី សុភា និងបក្ខពួកមួយក្តាប់តូចលេបត្របាក់យ៉ាងហោចណាស់៤០ភាគរយ ។ ការបំប៉ោងតួលេខចំណាយ និងបេសកកម្ម ក៏ជាមូលហេតុមួយនៅក្នុងចំណោមអំពើពុករលួយនៃការកិបកេងថវិកាជាតិនោះដែរ ។

NKD-36x6_outline

 

អំពើពុករលួយនៅមន្ទីរការងារ តាំងពីឆ្នាំ២០១៣ជាប់ចំហាយដល់ឆ្នាំ២០១៧ មិនទាន់ត្រូវបានលុបបំបាត់នៅឡើយ ។ រយៈពេលប៉ុន្មានឆ្នាំនេះ កម្រិតនៃការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់មានទំហំធំធេង ដែលមិនគួរបើក្រសួង ក៏ដូចជាមន្ត្រីអធិការកិច្ចផ្សេងៗមើលរំលងនោះឡើយ ។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យមើលផង ។ ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់រំពឹងថា លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនបណ្តោយឲ្យអំពើពុករលួយនៅក្នុងអង្គភាពមួយនេះបន្តរីករាយដាលនោះទេ ។ ជាពិសេសត្រូវស៊ើបអង្កេតមើលរឿងរ៉ាវនៅគ្រាកន្លងមកនោះផង ៕

 

d34tr