ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពេលណាបង្ក្រាបបទល្មើសដឹកឈើនៅខេត្តពោធិ៍សាត់បញ្ចប់

តាមប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈើធំៗមួយចំនួន ដែលមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ជាខ្នងបង្អែក ពួកគេមិនញញើតនឹងចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើឡើយ ជាពិសេសឈ្មួញឈើ ដែលជាមន្ត្រីនគរបាល និងមន្ត្រីយោធា។ ហេតុនេះហើយ ទើបករណីឈ្មួញប្រើប្រាស់រថយន្តយីឌុបធំៗដឹកឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្លងកាត់ផ្លូវជាតិលេខ៥ នៅតែបន្តកើតឡើង ជាបន្តបន្ទាប់ បើទោះបីសមត្ថ ច្ចបង្ក្រាបយ៉ាងណាក៏ដោយ។

ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានបង្ក្រាបរថយន្តយីឌុបដឹកឈើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0127 ដោយនៅក្នុងរថយន្ត នោះមានដឹកឈើរាជកុលពេញ ។ ការបង្ក្រាបនោះ ធ្វើឡើងនៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ភូមិត្រពាំង រំដេញ ឃុំក្បាលត្រាចស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយទាំងឈើ និងរថយន្តត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ដើម្បីចាត់វិធានការតាមនីតិវិធី ។

NKD-36x6_outline

នៅក្នុងខេត្តពោធិ៍សាត់នេះដែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបង្ក្រាបរថយន្តយីឌុបដឹកឈើ១គ្រឿង នៅលើផ្លូវជាតិលេខ៥៥ ចំណុចភ្នំចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទាំងរថយន្ត ទាំងឈើត្រូវបានប្រគល់ទៅឲ្យខាងផ្នែករដ្ឋបាលព្រៃឈើស្រុកវាលវែង ចាត់វិធានការតាមច្បាប់ ។

ប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា ការដែលសមត្ថកិច្ចចាប់ឈើប្រគល់ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ គឺជារឿងគួរឲ្យអស់សំណើច ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្ត ពោធិ៍សាត់ គឺជាអ្នកបើកដៃឲ្យមានបទល្មើសព្រៃឈើ ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាង សុខស្រួល ។ ក្នុងនោះឈ្មួញឈើមួយចំនួន ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ អាជ្ញាធរខេត្តពោធិ៍សាត់ផងដែរ ទើបពួកគេហ៊ានប្រព្រឹត្តបទល្មើសដោយ គ្មានញញើតអ្វីទាំងអស់ ហើយការបង្ក្រាបរបស់សមត្ថកិច្ចពុំមានប្រសិទ្ធភាពនោះឡើយ ៕

img_1122