ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីថាអភិបាលខេត្តកែបមានរឿងពុករលួយ

រឿងអាស្រូវពុករលួយរបស់លោក កែន សត្ថា អភិបាលខេត្តកែបកំពុងត្រូវបាន មន្ត្រីសាលាខេត្តនេះលាតត្រដាងជាសាធារណៈដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ប្រភពពីមន្ត្រីរាជការក្នុង សាលាខេត្តកែបមួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក កែន សត្ថា ទទួលបាន តំណែងជាអភិបាលខេត្តកែបនៅឆ្នាំ២០១២ក៏ចាប់ផ្តើមប្រព្រឹត្តអំពើមិនប្រក្រតី និងប្រើអំណាចប្រមូលផលប្រយោជន៍តាមរបៀបពុករលួយនិងដឹកនាំតាមរបៀបផ្តាច់ការ ទៀតផង ។

NKD-36x6_outline

មន្ត្រីរាជការក្នុងសាលាខេត្តកែបបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ លោក កែន សត្ថា ប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិមិនតិចជាង២.០០០ លានរៀលនោះទេ។ ក្នុងនោះថវិកាភាគច្រើននៅក្នុងជំពូក៦០ និងជំពូក៦១ ព្រមទាំង ថវិកាជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិ។

អំពើពុករលួយរបស់លោក កែន សត្ថា មានការឃុបឃិតជាមួយអភិបាលរងខេត្តម្នាក់ឈ្មោះ អុក ថា និងឈ្មោះ ចាន់ សូវី នាយកផ្នែកហិរញ្ញវត្ថុពួកគេត្រូវរ៉ូវគ្នារៀបចំឯកសារបំប៉ោងការចំណាយតាមអំពើ ចិត្តហើយយកថវិកាទាំងនោះទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ លើសពី នេះទៅទៀតលោក កែន សត្ថា បានតម្រូវឲ្យប្រធានមន្ទីរនានាចំណុះសាលាខេត្តបង់ប្រាក់ភាគរយពីការចំណាយផ្សេងៗសម្រាប់មន្ទីរនីមួយៗដោយមិនអាចតវ៉ាបានឡើយ ៕