ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មិនដាក់កុងត្រូលក៏ឈ្មួញបង់ប្រាក់ឲ្យស្រួលដែរ

បទល្មើសនៃការដឹកជញ្ជូនឈើនៅខេត្តក្រចេះ​ត្រូវគេរាយការណ៍ថា​បានកើតមានជាធម្មតា ក្រោមក្រសែភ្នែកសមត្ថកិច្ចជំនាញ និងមិនជំនាញជាច្រើនស្ថាប័ន ។ ក្នុងនោះ​ពួកឈ្មួញអះអាងថា មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅខេត្តក្រចេះ ក៏ត្រូវពួកគេបង់ប្រាក់ឲ្យដែរ បើទោះបីជាពេលនេះត្រូវ​បានថ្នាក់​លើបញ្ជាឲ្យដកប៉ុស្តិ៍ក៏ដោយ។

ប្រភពបានឲ្យដឹងថា លោក ឈឹម ផល្លី មន្ត្រី​កងទ័ពជើងគោកផ្នែក​ ដឺបេ ប្រចាំការនៅខេត្តក្រចេះដែលកាលមុន មានកូនចៅនៅតាមផ្លូវជាតិពីខេត្តស្ទឹងត្រែង មុនចូលទីរួមខេត្តក្រចេះ និងនៅស្រុកស្នួល បានដាក់កម្លាំងសម្ងាត់នោះ​ពេលនេះត្រូវបានស្នើឲ្យដកចេញ ប៉ុន្តែពួកឈ្មួញនៅតែត្រូវបង់ប្រាក់ដដែល។ ប្រភពរាយការណ៍ថា ប្រាក់ដែលបង់នោះ​មិនត្រឹមតែសម្រាប់លោកឈឹម ផល្លីប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ថ្នាក់លើថែមទៀតផង។

NKD-36x6_outline

ក្រុមអ្នករកស៊ីឈើបានអះអាងថា វាជាការយោគយល់គ្នារវាង​ឈ្មួញនឹងសមត្ថកិច្ច។ ពួកឈ្មួញនិយាយថា នៅខេត្តក្រចេះ បើនិយាយពីស្ថាប័នដែលត្រូវបង់ប្រាក់វិញនោះ​ មានច្រើនខ្លាំងណាស់ គ្រាន់តែខ្លះតិចតួច និងខ្លះបង់រាប់ពាន់ដុល្លារ។ សម្រាប់ក្រុមសមត្ថកិច្ចរបស់លោកឈឹម ផល្លី ត្រូវពួកឈ្មួញអះអាងថា បានបង់ជូនគាត់ដែរ ប៉ុន្តែមិនច្រើនដូចសមត្ថកិច្ចជំនាញទេ។ ម្យ៉ាងទៀត គឺលោកក្រុមលោកឈឹម ផល្លី ដែលពីមុន​រកទុកសម្រាប់ខ្លួនឯង ផ្ទុយទៅវិញពេលនេះ ក៏បង់ជូនថ្នាក់លើដែរ៕