ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយចល័ត ប្រើអំណាចតាមរយះភារកិច្ច តួនាទីមកជម្រិតទារលុយឈ្មួញឈើតាមទំនើងចិត្ត???

មិនដឹងថា លោកអគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬមេគយចល័តទូទាំងប្រទេសមានគោលការណ៍អោយមន្រ្តីរបស់ខ្លួនដើរកៀបសង្កត់បង្ខំឈ្មួញអោយបង់លុយឬមួយយ៉ាងទេ? ប៉ុន្តែរូបភាពគយចល័តប្រចាំតំបន់ឥសាន្តត្រូវឈ្មួញនិយាយដើមកប់ៗមាត់ថា៖ សែនមហាឃោរឃៅសឹងហៅឈ្មួញទៅអារ ក ជម្រិតយកលុយទារតាមទំនើងចិត្ត ដោយការគំរាមសំឡុតលើសពីរបបប៉ុល ពត ទៅទៀត។

ឈ្មួញនិយាយដោយចំអកថា៖ ចរិកទារលុយម្តងៗ ប្រៀបដូចជាលុយជីដូន ជីតាគាត់យកមកទុកនៅនិងឈ្មួញអ៊ីចឹង? ជាទម្លាប់របស់ពួកគេ គឺពេលផឹកសុីឬមានពេលអោបរឹតនារីៗ ត្រូវតែទូរស័ព្ទមកកាន់ឈ្មួញ ដូចជាឈ្មួញឈើអោយឡើងមកជួបខ្លួន យកលុយមកអោយ និងតំលើងហាងឆេងតាមតែការនឹកឃើញរបស់ពួកគេ។ បើមិនអោយវិញអស់លោកទាំងនេះមិនមែនមកចាប់បទល្មើសទេ គឺយកកម្លាំងមកគម្រាម បន្លាច ឆ្វែលចុះឆ្វែលឡើង ដើម្បីចចារពីតំលៃ។ ជាក់ស្តែងក្រុមឈ្មួញឈើដែលកន្លងទៅធ្លាប់បង់អោយគយចល័តមួយឡាន ២០០ដុល្លារតែឥឡូវនេះមួយឡានគេទារ១៨០០ដុល្លារ និងគម្រាមថា៖ បើមិនហ៊ានកុំរកសុី(ហាងឆេងនេះចេញបញ្ជាអោយអនុវត្តចាប់ពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧) ហើយមិនដឹងថាថ្នាក់បានដឹងឬទេពីវប្បធម៍ក្រុមជញ្ជក់ឈាមរាស្ត្រទាំងនេះ?

NKD-36x6_outline

ក្រុមឈ្មួញបង្ហើបថា៖ ក្រុមគយចល័តធ្វើបែបនេះ ប្រយោជន៍ដើម្បីអោយខាងឧកញ៉ាៗដែលប្រមូលទិញឈើពីបាតអាងដោយឡានយីឌុប មានឱកាសបានដឹកឈើកាច់ចង្កេះទាំងឡាន”ឆ្លងទៅវៀតណាម ហើយពួកគេប្រមូលលុយមូលពេញៗដៃតែម្តង។ និយាយរួមទាំងទំនិញ ពីវៀតណាមដឹកចូលមកកម្ពុជា ទាំងឈើដឹកឆ្លងទៅវៀតណាម គឺជាប្រភពសេដ្ឋកិច្ចផ្ទាល់ខ្លួន ឬកញ្ចប់ទុកបង់អោយមេៗខាងលើរបស់គយចល័តទាំងនេះយ៉ាងចំហរ។

ករណីបែបនេះក្រុមគយចល័តបង្កើតជាវប្បធម៍ពុកលួយនេះយូរមកហើយ និងជោគជ័យរបស់ពួកគេ ស្របពេលថ្នាក់លើខ្លះបន្លំទាញយកប្រយោជន៍សេដ្ឋកិច្ចពីមន្ត្រីលោតផ្លោះ ដោយប្រើអំណាច ភារកិច្ច តួនាទី ជម្រិតយកលុយដោយស្របច្បាប់ តែឈ្មួញម្នាក់ៗស្អប់ជនប្រភេទនេះរកទីបំផុតគ្មាន និងចាត់ទុកជាជនសង្គមស្អប់ខ្ពើម៕