ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយនិងមេស្នាក់ការច្រកមុឺនជ័យប្រើជំនាញតួនាទីភារកិច្ចគៀបសង្កត់អ្នកដឹកទំនិញទាញយកលាភសក្ការៈ,ប្រឈមការរិះគន់និងអំពើពុករលួយ

ខេត្តព្រៃវែង៖ លោក ចាន់ រតនា ប្រធានច្រកទ្វេរភាគីមុឺនជ័យ និងលោក គង់ សឺឌី មេគយប្រចាំច្រកនេះ ប្រឈមនិងការរិះគន់ពីឈ្មួញដោយមិនសំចៃមាត់ថា៖ អស់លោកមេៗ២រូបនេះ បាននឹងកំពុងយកអំណាចតួនាទីភារកិច្ចធ្វើជាមធ្យោបាយគៀបសង្កត់លើឈ្មួញដឹកទំនិញដើម្បីទាញយកលាភសក្ការៈ ទាំងទំនិញ ស្របច្បាប់ បង់ពន្ធមិនគ្រប់ និងទំនិញលោតឆ័ត្រ បង្កជាការក្តៅក្រហាយពីឈ្មួ់ញ ដោយចាត់ទុកថា៖ ពួកគាត់ឃ្លានលុយអនុវត្តប្រាស់ចាកតួនាទីភារកិច្ច ដោយជាទម្លាប់យកលុយក្រៅខ្ទង់តាមរយះរបៀបកូសរូសមិនហ៊ានចេញលិខិតស្នាមទុកជាទម្លាប់ទល់បច្ចុប្បន្ន។

NKD-36x6_outline

ជាក់ស្តែងពួកគាត់ដឹកទំនិញជាបន្លែ ផ្លែឈើ សត្វជ្រូករស់ ជាមួយនិងទំនិញ គ្រប់ប្រភេទផ្សេងទៀត ដឹកតាមរុឺម៉ក ឡានកូរ៉េ១តោនកន្លះដល់៥តោន ឡានយីឌុប ឡានសាំយ៉ុង ដឹកចូលទាំងយប់ទាំងថ្ងៃ ដូចមិនឃើញអស់លោកសមត្ថកិច្ច ជំនាញ៤ស្ថាប័នយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពសត្វ គុណភាពបន្លែផ្លែឈើទេ គឺឃើញតែក្រុមអ្នកដឹកដើរបង់លុយតាមស្ថាប័ននិមួយៗនៅប្រចាំច្រក។ ជាទម្លាប់ត្រូវឈ្មួញទម្លាយថា៖ សម្រាប់ឡានកូរ៉េចំណុះ២,៥តោនដឹកបន្លែផ្លែឈើ ទោះមានឬគ្មានឯកសារក៏ដោយត្រូវបង់មួយស្ថាប័នទាបបំផុតពី៣៥០០០០រៀល ទៅ៥០ ០០០០រៀល ឬ៦០ ០០០០រៀល ដែលមិនមែនជាថវិការបង់ចូលរដ្ឋ ខណះការបង់លុយនេះគ្មានលិខិតស្នាមត្រឹមត្រូវ។ ចំពោះករណីដឹកតាមឡានសាំយ៉ុងវិញ ត្រូវបង់ពី២០ ០០០០រៀលទៅ៣០ ០០០០រៀល ហើយដឹកតាមរុឺម៉កបង់ពី១០ ០០០០រៀលទៅ២០ ០០០០រៀល។ ការបង់នេះមាន៤ស្ថាប័នគឺ នគរបាលការពារព្រំដែន គយនិងរដ្ឋាករ ប្រធានស្នាក់ការ និងខាងកាំកុងត្រូល។ ដោយឡែកនៅមានទំនិញមួយចំនួនទៀតនាំចូលបង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញបង់ពន្ធពីខ្ពស់ មកបង់ពន្ធទាបជាដើម។

គេទទួលស្គាល់ថា៖ កន្លងទៅច្រកទ្វេរភាគីមុឺនជ័យ ដែលឋិតនៅចំណុចស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាច្រកចេញឈើកាច់ចង្កេះលក្ខណះទ្រង់ទ្រាយធំដោយខុសច្បាប់មានឡានយីឌុបដឹកឈើចេញឆ្លងទៅវៀតណាមទាំងខ្សែៗ ហើយមួយរយះនេះស្ងប់ស្ងាត់បែរជាមេគយ និងមេស្នាក់ការបង្វែរមកកៀបអ្នករកសុីដឹកបន្លែ ផ្លែឈើ និងទំនិញវិញ៕