ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យលោក អឹុម សាវរិទ្ធ ជាប់ពាក់ព័ន្ធជំនួញឈើខុសច្បាប់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យរិះគន់ថា ចាប់តាំងពីលោក អឹុម សាវរិទ្ធ មកកាន់តំណែងជានាយខណ្ឌរដ្ឋបានព្រៃឈើខេត្តនេះគឺជំនួញឈើគ្រញូង

ខុសច្បាប់នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ និងឈ្មួញខ្មែរឈ្មោះ មករា នៅតែបន្តប្រមូលទិញឈើគ្រញូង ស្តុកឈើ គ្រញូង និងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីលោក អឹុម សាវរិទ្ធ នាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្តឧត្តរមានជ័យទេនោះឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។

បើតាមប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តឧត្តរមានជ័យបានឲ្យដឹងថា ការដែល ឈ្មួញជនជាតិឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ និងឈ្មួញខែ្មរឈ្មោះ មករា ព្រម ទាំងឈ្មួញជាមន្ត្រីយោធា មន្ត្រីនគរបាលច្រើននាក់ទៀតនៅតែអាចប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យយ៉ាងរលូនដូចសព្វថ្ងៃនេះគឺដោយសារលោក អឹុម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញជួញដូរឈើគ្រញូងខុសច្បាប់ទើបទុកឲ្យបទល្មើស កើតឡើងយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះ ។

NKD-36x6_outline

ឈ្មួញខ្មែរឈ្មោះមករា និងឈ្មួញជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ត្រូវបានគេដឹងថាជាឈ្មួញដ៏មានឥទ្ធិពលក្នុងការប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញទាំង២នាក់នេះឡើយ។ ប្រជាពលរដ្ឋក្នុងក្រុងសំរោង ស្រុក អន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានកត់សម្គាល់ថា កន្លងមក មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើគ្រញូងរបស់យាយម៉ាយ និងកន្លែងស្តុកឈើរបស់ឈ្មួញវៀតណាមឈ្មោះយាយម៉ាយ ជាបន្ត បន្ទាប់ ក៏ប៉ុន្តែទីបំផុតយាយម៉ាយនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងគឃ្លើន។ ទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា កន្លងមកការដែលយាយម៉ាយ និងឈ្មួញឈ្មោះ មករា អាចប្រមូលទិញឈើ គ្រញូង និងដឹកជញ្ជូនឈើគ្រញូងចេញពីតំបន់ព្រំដែនក្នុងស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទគឺអាចមានការឃុបឃិតពីមន្ត្រីអាជ្ញាធរមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យជាប្រព័ន្ធតែម្តងទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ៕