ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី១៨ ឈើប្រណីតឆ្លងទៅវៀតណាម​តាមច្រកអន្តរជាតិអូរយ៉ាដាវប្រមាណជិត១០០ម៉ែត្រគូប

ឈើប្រណីតចំនួន៩៦ម៉ែត្រគូប ត្រូវបានដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ បានយ៉ាងរលូនកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយប្រើរថយន្តសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូនបទល្មើសនេះ។

ប្រភពពីទឹកដីវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា ឈើទាំង៩៦ម៉ែត្រគូបនេះ ប្រភេទឈើប្រណីតធ្នង់ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈ ក្នុងនោះសកម្មភាពដឹកជញ្ជូនឆ្លងទៅវៀតណាមនេះ អាចពាក់ព័ន្ធនឹងសមត្ថកិច្ចច្រក និងសមត្ថកិច្ចដទៃផ្សេងទៀត ទើបដំណើរការបានយ៉ាងរលូន ។

NKD-36x6_outline

ប្រភពពីស្រុកអូរយ៉ាដាវ បានបង្ហើបថា មួយរយៈនេះ ឈ្មួញបានប្រើរូបភាពប្រមូលឈើពីគ្រប់ទិសទី ប្រើរថយន្តកាមរីគូថស្វីត កាមរីបាឡែន រថយន្តហាយឡែនឌ័រ រថយន្តឡង់គ្រីស័រ និងរថយន្តឡិចស៊ីសជាដើម ដឹកជញ្ជូនឈើយកទៅលាក់ទុកនៅឃ្លាំងមួយកន្លែងស្ថិតក្នុងស្រុកអូរយ៉ាដាវ រួចហើយនៅពេលយប់ ទើបឈ្មួញលើកដាក់រថយន្តសាំយ៉ុងដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនៅពេលយប់។ បើទោះជា សមត្ថកិច្ចមាត់ច្រកជាច្រើនស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទៀត ព្យាយាមលាកអាថ៌កំបាំងចំពោះសកម្មភាពដឹកជញ្ជូនលើ្មសច្បាប់នេះក៏ដោយ ក៏ទួលេខនៅទឹកដីវៀតណាមដឹងពីចំនួនឈើឆ្លងកាត់ច្រកអូរយ៉ាដាវនេះយ៉ាងពិតប្រាកដ ដោយហេតុថា ឈ្មួញខាងភាគីវៀតណាមដែលចាំប្រមូលទិញឈើនោះ ពួកគេមានច្បាប់បង់ពន្ធ គយត្រឹមត្រូវ នៅក្នុងទឹកដីវៀតណាម ដូច្នេះ បទល្មើសឈើចេញតាមច្រកអូរយ៉ាដាវម្តងៗ គេពិតជាបានដឹង អំពីចំនួនឈើយ៉ាងពិតប្រាកដ នៅក្នុងទឹកដីវៀតណាម ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ឈើចេញតាមច្រកអូរយ៉ាដាវទៅវៀតណាម មានចំនួន៩៦ម៉ែត្រគូប ក្នុងនោះសូម្បីតែសមត្ថកិច្ចមាត់ច្រក សមត្ថកិច្ចជាច្រើនស្ថាប័នទទួលសំណូក ក៏ពុំដឹងថា ចំនួនឈើពិតប្រាកដមានប៉ុន្មានឡើយ ខណៈពួកគេ បានត្រឹមតែ ដឹងចំនួនក្បាលឡានសម្រាប់ឲ្យឈ្មួញបង់ប្រាក់ ។ ដូច្នេះព័ត៌មាននេះ ច្បាស់លាស់បំផុតចេញពីប្រភពទឹកដីវៀតណាម ៕