ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យប់មិញឡានយីឌុបវែងៗ ដឹកឈើប្រណីតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវជិត១០គ្រឿង

មិនធម្មតាទេមួយរយះនេះឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ដោយប្រើប្រភេទឡានយីឌុបវែងៗ ជាមធ្យោបាយដឹកជញ្ជូន។ ជាស្តែងយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឡានយីឌុបវែងៗ ដឹកឈើប្រណិតពេញៗព្រៀបឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិនេះ ក្នុងនោះមានជិត១០គ្រឿងឆ្លងផុតចូលទឹកដីវៀតណាម និង១គ្រឿងបង្ក្រាបចាប់ សង្ស័យអ្នកដឹករាយការណ៍បង់លុយត្រឹម៨គ្រឿង តែបន្លំលួចបន្លំចេញ១គ្រឿងទៀត ទើបឈានដល់បង្ក្រាប..? ប្រភពនៅទីនោះលួចបង្ហើបថា៖ ការដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ សុទ្ធតែអះអាងមានPCស្របច្បាប់របស់លោក លាង មុន្នី។ ប៉ុន្តែបើមានច្បាប់មែន ក៏អាចខុសទាំងស្រុងទៅនិងលិខិតអនុញ្ញាតិ ខណះមួយឡានPCអោយដឹកត្រឹម១៦ទៅ១៨ម៉ែត្រគូប ផ្ទុយទៅវិញផ្ទុកយ៉ាងតិចពី៤៥ទៅជាង៥០ម៉ែត្រគូប។

NKD-36x6_outline

ករណីដោយឡែកផ្សេងទៀតបានបង្ហើបថា៖ ឈើមាន៣ទៅ៤ម្ចាស់ឯណោះ អាចឈ្មួញខ្លះបន្លំយកឈ្មោះPC លោក លាង មុន្នីក៏អាចថាបាន។ ទោះជាយ៉ាងណាក៏ដោយ ករណីឡានយីឌុបវែងៗ ដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ គួររឹតបន្តឹងបើគ្មានលិខិតអនុញ្ញាតិគួរមិនធូរលុងពេកទេ ព្រោះជាបញ្ហារសើបបង្ក្រាបអោយខានតែបាន៕