ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រយះពេល១សប្តាហ៍ ឧកញ៉ាសុឹង សំអុល ប្រមូលឈើពីដែនជម្រកសត្វភ្នំព្រិច អូសចូលក្រុមហ៊ុនមិនតិចជាង២០ឡានយីឌុបដើម្បីកាត់PC នាំចេញទៅវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ

អាជ្ញាធរខេត្តមណ្ឌលគិរី ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថានដែនជម្រកសត្វភ្នំព្រិច និងសមត្ថកិច្ចពាក់ព័ន្ធដ៏ច្រើនស្ថាប័នទៀត មានចេតនាសមគំនិត ជាមួយឈ្មួញឈើ សុឹង សំអុល ដោយសារតែឥទ្ធិពលលុយ ភ្លេចអស់ឆន្ទះការពារព្រៃឈើ ជាធនធានធម្មជាតិនៃប្រទេសជាតិដ៏រុងរឿងរបស់យើង ខណះបណ្តែតបណ្តោយអោយ ឈ្មួញឈើ សុឹង សំអុល កេណ្ឌប្រមូលប្រជាជន ចូលអាររលំផ្តួលឈើថ្មីៗ នៅតំបន់ដែនជម្រកសត្វភ្នំព្រិច ស្រុកកោះញែក យ៉ាងអនាធិបតេយ្យ។

យ៉ាងតិចត្រឹមរយះ១សប្តាហ៍ ឈ្មួញឈើ សុឹង សំអុល បានចំណាយលុយអោយប្រជាជនចូលកាប់នៅដែនជម្រកសត្វភ្នំព្រិច អូសចូលក្រុមហ៊ុនអោយក្លាយទៅជាស្របច្បាប់ពី១៨ទៅ២០ឡានយីឌុបវេអង ដើម្បីលួចនាំចេញទៅវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តាមរយះលោកផ្កាយ៣ ខាងនគរបាល ជាអ្នករត់ការបន្ត ស្របពេលលោកផ្កាយ៣រូបនេះ ជំនាញពេញខ្លួនខាងរកសុីបទល្មើសព្រៃឈើ សឹងរលាយឈើនៅខេត្តសៀមរាប ស្ទឹងត្រែង និងបច្ចុប្បន្នមកបំផ្លាញឈើនៅខេត្តមណ្ឌលគិរី បន្ទាប់ពីដឹងនូវភាពទន់ជ្រាយពីលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ខ្វះការទទួលខុសត្រូវ«កន្ទេលធំបន្លំដេក» ដែលគេសង្ស័យថា៖ សំងំទាញយកប្រយោជន៍សិននោះ,?

ខាងបរិស្ថានដែនជម្រកសត្វភ្នំពេញបើកយ៉ាងចំហរអោយខាង ឈ្មួញឈើ សុឹង សំអុល ប្រើប្រាស់ឡានបាកុងចូលអូសឈើនៅតំបន់អភិរក្សក្រោមការគ្រប់គ្រងពួកគេ ដោយគ្រាន់តែបង់ថ្លៃក្បាលឡានបាកុងចូលអូសឬស្ទួចដាក់ឡានយីឌុបវេអង ដើម្បីកាត់PC នាំចេញ។ គេបានទម្លាយថា៖ ពីមុនខាងបរិស្ថានអោយ ឈ្មួញឈើ សុឹង សំអុល ប្រើឡានបាកុងចូលអូសឈើនៅតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច តែរឿងនេះត្រូវថ្នាក់ដាក់ភាពសង្ស័យ ជាកម្មវត្ថុតាមដានរកអោយឃើញសកម្មភាពអាររលំ អូសឈើទាំងនេះនូវបទល្មើសជាក់ស្តែង បែរជាខាងបរិស្ថានឃុបឃិតគ្នាជាមួយ ឈ្មួញឈើ សុឹង សំអុល ប្តូរពីរូបភាពអនុញ្ញាតិប្រើប្រាស់ឡានបាកុងចូលអូសឈើនៅតំបន់អភិរក្សក្រោមការគ្រប់គ្រងពួកគេ មកអោយប្រើកាឡេថងកែច្នៃវិញ។ សកម្មភាពនេះការដឹកជញ្ជូនកណ្តៀរទៅទៀត គឺឈ្មួញឈើ សុឹង សំអុល ប្រមូលឈើបែបនេះបានច្រើនជាងមុនទៅទៀត គឺក្នុង១សប្តាហ៍ប្រមូលបានឈើមិនតិចជាង២០ឡានយីឌុបវេអង ព្រោះមានកាឡេថងជិត១០០គ្រឿងឯណោះសម្រាប់ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើក្រៅពីដីក្រុមហ៊ុន។

NKD-36x6_outline

ប៉ុន្មានថ្ងៃនេះឈ្មួញឈើ សុឹង សំអុល បានអោយក្រុមរបស់ខ្លួនប្រមូលឈើពីតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច មកគរទុកនៅក្បែរក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និងដឹកនាំចេញទៅវៀតយ៉ាងគគ្រឹកគគ្រែងដ៏ចេញមុខ ដែលទង្វើនេះពួកគាត់មានចេតនាបំផ្លាញព្រៃឈើអោយរលាយហិចហោច តាមរយះអ្នកមានតួនាទីបង្ក្រាបសំងំដេក និងមមាញឹករាប់ក្បាលឡាន..? តែជនពាក់ព័ន្ធនិងរកលុយពីឈ្មួញឈើ សុឹង សំអុល និងឈ្មួញដទៃទៀតបែបមិនសុខស្រួលដោយសព្វមួយដងទេមើលទៅ ព្រោះសម្តេចតេជោ ហ៊ុន សែន ពង្រឹងខ្លាំងណាស់លើវិធានការណ៍ទប់ស្កាត់បទល្មើសព្រៃឈើនេះ៕