ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក៖ រោងម៉ាស៊ីនអារឈើធំមួយ កំពុងដំណើរការនៅឃុំសន្ទ្រែ

ចែករំលែក៖

ឃើញផ្ទាល់នឹងភ្នែក ភ្នាក់ងារកាសែតនគរវត្ត បានចុះទៅដល់ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្ថិតនៅតាមដងស្ទឺងជំនីក បានប្រទះឃើញរោងម៉ាស៊ីន រ៉ៃប្រភេទបញ្ឈរ ដែលសង់លើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានគំនរឈើ ច្រើនសន្ធឹកសន្ធាប់នៅទីនោះ ។ ប្រជាពលរដ្ឋភូមិក្សេត្របុរី​បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនរ៉ៃ ប្រភេទបញ្ឈរនេះ មិនមែនជាអ្នកស្រុកនៅទីនេះទេ ប៉ុន្តែជាជនដែលមកពីក្រៅស្រុក ហើយបានធ្វើសកម្មភាពអារ ពុះ ច្រៀកឈើ រយៈពេល៣ខែមកហើយ ។

ទីនេះ ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ គឺស្ថិតក្រោមដែនសមត្ថកិច្ច លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។ ឈើទំហំធំៗ ត្រូវបានម្ចាស់រោងម៉ាស៊ីនទិញ ចូល ក្នុងមួយម៉ែត្រគូប តម្លៃ៥០ម៉ឺនរៀល ។ នៅទីនេះហើយ ដែលគេច្នៃឈើគ្រប់ប្រភេទ ឲ្យទៅជាឈើស្របច្បាប់ ។ ឈើស្របច្បាប់ ក៏ព្រោះតែគេបានអាររួចជាស្រេច ហើយសមត្ថកិច្ចជំនាញ លោក សួស សុផានិត ពិតជានិយាយថា វាជាឈើស្របច្បាប់ ។

ប្រជាពលរដ្ឋនៅក្បែរខាងរោងម៉ាស៊ីនអារឈើអះអាងថា ឈើមូល ត្រូវបានគេដឹកជញ្ជូនចូលរោងចក្រ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចរអារសមត្ថកិច្ចណានោះឡើយ ។ ប្រជាពលរដ្ឋសង្ស័យថា លោក សួស សុផានិត ទទួលបានលាភសក្ការ ពីម្ចាស់រោងម៉ាស៊ីនអារឈើដ៏ធំមួយនេះ ។ ប្រជាពលរដ្ននិយាយថា រោងម៉ាស៊ីននេះ​អារឈើទាំងយប់ទាំងថ្ងៃ ហើយដឹកចូលឈើមូល និងដឹកចេញឈើអាររួច ទាំងយប់ទាំងថ្ងៃ ៕


ចែករំលែក៖