ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកឧត្តមសេនីយ៍ទូច ពលៈ ដឹងគ្រប់បទល្មើសដែនសមុទ្រខេត្តកំពត កែប

គេរាយការណ៍ថាបទល្មើសក្នុងដែនសមុទ្រខេត្តកំពត កែប ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ប្រធាននគរបាលជើងទឹកតំបន់នោះ ។

ក្រុមអ្នកនេសាទសមុទ្រខេត្តកំពតអះអាងថា មិនត្រឹមតែបទល្មើសក្នុងការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនោះទេ សូម្បីតែបញ្ហារត់ពន្ធទំនិញផ្សេងៗ ក៏ស្ថិតក្នុងការគ្រប់គ្រងដ៏ម៉ត់ចត់របស់លោកឧត្តមសេនីយ៍ទោនេះដែរ ។

គេរាយការណ៍ថា យូរឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍រូបនេះជាអ្នកឃុបឃិតជាមួយឈ្មួញដឹកទំនិញគេចពន្ធតាមសមុទ្រ ចូលខេត្តកំពត និងការអនុញ្ញាតឲ្យមានបទល្មើសនេសាទនៅក្នុងដែនសមុទ្រខ្មែរជាមួយអ្នកនេសាទវៀតណាម ។ ភាពមានបានរបស់លោកឧត្តមសេនីយ៍ទោ ដែលកំពុងរុងរឿងសព្វថ្ងៃមិនអាចកាត់ផ្តាច់បានពីការដែលលោកខិតខំ ប្រព្រឹត្តល្មើសក្នុងដែនសមុទ្រខ្មែរនោះបានឡើយ ។ នរណាក៏ដឹងថា បទល្មើសទាំងការដឹកជញ្ជូនទំនិញគេចពន្ធលើដែនសមុទ្រខេត្តកំពត កែប ក៏ដូចជាការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ស្ថិតក្នុងកណ្តាប់ដៃដែលពោរពេញដោយផលប្រយោជន៍របស់លោកទូច ពលៈ នោះដែរ ។

NKD-36x6_outline

ក្រុមអ្នកនេសាទខ្មែរដែលរងគ្រោះពីការបំពារបំពានជាញឹកញាប់របស់អ្នកនេសាទវៀតណាម បានខ្សឹបថា បើគ្មានផលប្រយោជន៍ឲ្យមន្ត្រីនគរបាលជើងទឹកក្រោមអំណាចត្រួតត្រារបស់លោកទូច ពលៈទេនោះ អ្នកនេសាទវៀតណាម មិនអាចចូលនេសាទក្នុងដែនទឹកខ្មែរ ហើយថែមទាំងប្រព្រឹត្តហិង្សាលើខ្មែរបានឡើយ ។

ក្រៅពីការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរហើយនោះ នៅពេលដែលមានហិង្សាកើតឡើង លោកទូច ពលៈ ថែមទាំងទម្លាក់កំហុសលើអ្នកនេសាទខ្មែរទៀតផង ។ នៅខេត្តកំពត គ្មាននរណាយល់ចិត្តអ្នកនេសាទខ្មែរឡើយ រួមទាំងមន្ត្រីជលផល និងអាជ្ញាធរខេត្ត ៕