ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រែកចាកធុំក្លិនមិនស្រួល

ក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញមួយចំនួនបានឲ្យដឹងថា នគរបាល អន្តោប្រវេសន៍អន្តរជាតិព្រែកចាកក្រោមការគ្រប់គ្រងរបស់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុង ប្រព្រឹត្តអំពើពុករលួយគួរឲ្យញាក់សាច់ដោយបង្ខំឲ្យបង់លុយតាមតែទំនើងចិត្តបើទោះបីពួកគេនាំចូលទំនិញស្របច្បាប់មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយក៏ក្នុងទំនិញ១កុងតឺន័រ ឬមួយរថយន្តតូច ឬធុនធំត្រូវតែចំណាយលុយជាច្រើនរយ ដុល្លារទើបអាចនាំទំនិញពីទឹកដីវៀតណាមចូលទឹកដីខ្មែរដបានស្រួល ។

អំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរ ជាតិព្រែកចាក ខេត្តកំពតកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ហើយកំពុងតែធ្វើឲ្យប៉ះ ពាល់ដល់របររកស៊ីរបស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកនេះដោយត្រូវ ចំណាយលុយលើតុ និងក្រោមតុកាន់តែច្រើនឡើង។ សូម្បីតែពលរដ្ឋខ្មែរដែលឆ្លងដែន ចូលទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសវៀតណាមក៏ប្រឈមនឹងការលំបាកផងដែរ ព្រោះត្រូវមន្ត្រីក្រោមឱវាទរបស់លោក ជុំ ប៊ុណ្ណារ័ត្ន គាបយកលុយស្រេចតែអំពើចិត្ត។

NKD-36x6_outline

ក្នុងចំណោមសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិព្រែកចាកដែលកំពុងល្បីខាងប្រព្រឹត្ត អំពើពុករលួយខ្លាំងបំផុតគឺនគរបាលសអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល នគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារដែលគិតតែពីរឿង ប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែឈ្មួញនាំចូលទំនិញវិយោគតាមច្រកទ្វារអន្តរជាតិព្រែកចាកក៏នគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់លុយលើតុលុយក្រោមតុកាន់តែច្រើនឡើងរហូតបែកធ្លាយរឿងអាស្រូវពុករលួយជាហូហែរ ព្រោះលោក ជុំ ប៊ុណ្ណារ័ត្ន ធ្លាប់ ធ្វើជាប្រធានក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះប្រមូលលុយនៅខេត្តកំពតរាប់សិបឆ្នាំមកហើយគាត់ស្គាល់មុខឈ្មួញរកស៊ីដឹកទំនិញច្បាស់ ៕