ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ទូច ពលៈ ក្តោបចំណូលពីការនាំចូល ទំនិញគេចពន្ធនិងការនេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តកំពត-កែប

បទល្មើសក្នុងដែនសមុទ្រខេត្តកំពត និងខេត្តកែបស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ មេនគរបាលជើងទឹកប្រចាំតំបន់នោះ។ ដូចដែលក្រុមអ្នកនេសាទសមុទ្របានអះអាងថាមិនត្រឹមតែបទល្មើសក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនោះទេ សូម្បីតែបញ្ហារត់ពន្ធ ទំនិញផ្សេងៗក៏ស្ថិតក្រោមការគ្រប់គ្រងដ៏ម៉ត់ចត់របស់លោក ទូច ពលៈ ដែរ។

NKD-36x6_outline

ប្រភពបានឲ្យដឹងថា ច្រើនឆ្នាំមកហើយលោក ទូច ពលៈ ជាអ្នកឃុបឃិតជាមួយឈ្មួញដឹកទំនិញគេចពន្ធតាមសមុទ្រចូលខេត្តកំពត និងការអនុញ្ញាតឲ្យមានបទល្មើសនេសាទក្នុងដែនសមុទ្រខ្មែរពីសំណាក់ជនជាតិវៀតណាម ហើយនរណាក៏ដឹងថា លោក ទូច ពលៈ បានក្តោបប្រភពចំណូលគ្រប់បែបយ៉ាង ជាពិសេសការនាំចូលប្រេង សាំងគេចពន្ធតាមដែនសមុទ្រសុទ្ធតែមានភាគហ៊ុនរបស់លោក ទូច ពលៈ ទើបគ្មាន នរណាហ៊ានប៉ះពាល់ ៕