ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក៖ លោក ហេង ណារិទ្ធ ក្រាញននៀលនិងតំណែងអនុប្រធាននាយកដ្ឋាន មិនព្រមចូលនិវត្តន៍ជិត១ឆ្នាំហើយ…!!!

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិក មន្ត្រីរាជការជាច្រើននាក់នៅក្នុងនាយកដ្ឋាន អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បានសំដែងនូវការមិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំងទៅលើ លោក ហេង ណារិទ្ធ មានតួនាទីជាអនុប្រធាននាយកដ្ឋាន អ្នកជាប់ពន្ធធំ នៅតែឆ្ងាញ់និងតំណែង ក្រាញននៀលមិនព្រមចូលនិវត្តន៍ ខណៈខ្លួនមានឈ្មោះចូលនិវត្តន៍ជិត១ឆ្នាំមកហើយនោះ។

បុគ្គលិក មន្ត្រីរាជការលើកឡើងថា៖ គាត់«ហង ណារិទ្ធ»ស្រឡាញ់អង្គភាព ស្រឡាញ់ការងារ យកចំណេះដឹងបទពិសោធន៍មកបម្រើជូនរដ្ឋ ឬក៏មិនអស់អាល័យកន្លែងខ្លួនមានប្រភពសេដ្ឋកិច្ច…? បើនិយាយពីតួនាទីអនុប្រធាននាយកដ្ឋាន អ្នកជាប់ពន្ធធំ ចំនួន៦រូប គឺមានតែលោក ហេង ណារិទ្ធ ម្នាក់ដែលមានចំណេះ ជំនាញមានកម្រិតជាងគេ(ខ្វះបច្ចេកទេសជំនាញ) ហើយត្រូវចូលនិវត្តន៍ ប៉ុន្តែគាត់បាត់បង់សេចក្តីខ្មាស់អៀន បន្តនៅធ្វើការបែបជា បញ្ញើរក្អែក ដើម្បីឆ្លៀតឱកាស ទាញយកផលប្រយោជន៍ផ្សេងៗក្នុងតំណែងនេះ កាន់តែប៉ះពាល់សតិអារម្មណ៍ បុគ្គលិក មន្ត្រីរាជការជាបញ្ញវ័ន្ត ជំនាញ ថ្នាក់ដឹកនាំជាច្រើន ដែលមានបទពិសោធន៍ ពិសេសបញ្ហាបាត់បង់សាមគ្គីភាពផ្ទៃក្នុង។

លោក ហេង ណារិទ្ធ ជាបុគ្គលធ្វើការតាមទម្លាប់ រើសអើង មើលស្រាលដល់មន្ត្រីថ្នាក់ក្រោម ចរិកក្រអើតប្រទម មានលក្ខណះផ្ទុយស្រឡះពីអនុប្រធាន៥រូបទៀត ដែលជាសេនាធិការអោយលោក ប្រធាននាយកដ្ឋាន ធ្វើការតាមជំនាញ និងប្រកបដោយការទទួលខុសត្រូវ។

មន្ត្រីលើកឡើងថា៖ មិនខ្វះទេអ្នកមានសមត្ថភាព ចំណេះដឹងអាចធ្វើកិច្ចការទាំងដោយសុីជម្រៅនិងកំណែទម្រង់ តម្លាភាព មានសក្តានុពលរីកចម្រើនជូនអង្គភាព ប្រសើរជាងលោក ហេង ណារិទ្ធ មានទម្លាប់វប្បធម៍ កេងចំណេញទាញផលប្រយោជន៍ក្នុងតំណែង ពីអង្គភាព បន្សល់ទុកនូវទង្វើមិនគប្បីប្រឈមការរិះគន់។ លក្ខ័ន្តិកៈមន្ត្រី់រាជការមានចែងច្បាស់លាស់ និងនៅជាធរមានករណីដល់អាយុចូលនិវត្តន៍ ដូច្នេះលោក ហេង ណារិទ្ធ គួជាថ្នាក់ដឹកនាំគំរូអនុវត្តតាមច្បាប់ការងារ ទុកឱកាស ឬលទ្ធភាព អ្នកមានចំណេះ បញ្ញាវ័ន្ត ជំនាន់ក្រោយ និងអ្នកមានបទពិសោធន៍ បានចូលរួមបញ្ចេញសមត្ថភាព បម្រើអោយអង្គភាពរីកចម្រើន។

ករណីនេះផងដែរ អាចនឹងលេចឮដល់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុុ ប្រសិនបើផ្ទុះការរអ៊ូរទាំពីមន្ត្រីកាន់តែរីកដុះដាល ហើយគាត់«ហេង ណារិទ្ធ»ធ្វើអោយខូចឈ្មោះអង្គភាព ប្រាកដជាគ្មានការលើកលែងពីលោកឧបនាយករដ្ឋមន្ត្រី ជាដាច់ខាត៕


ចែករំលែក៖