ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់នៅក្បែរច្រកបន្ទាយចក្រីបើកលេងរាល់ថ្ងៃសៅរ៍-អាទិត្យ

ប្រជាពលរដ្ឋស្រុកព្រះស្តេចខ្សឹបទៅអភិបាលខេត្តព្រៃវែងឲ្យជួយចាត់វិធានការចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ ដែលគេបើកលេងនៅក្បែរតំបន់មាត់ច្រកទ្វារបន្ទាយ ចក្រីក្នុងស្រុកព្រះស្ដេចផង ។

ប្រជាពលរដ្ឋខ្សឹបថា សង្វៀនបញ្ជល់មាន់នេះភាគច្រើនគេបើកលេងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលអ្នកលេងទៅពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់ អាវុធ និងអ្នករកស៊ីជាដើមដោយគេមិនបានឃើញមន្ត្រីអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបអ្វីឡើយ ព្រោះសុទ្ធតែទទួលបានផលប្រយោជន៍។ ប្រជាពលរដ្ឋបានបន្ថែមថា ដោយសារ តែវង់ល្បែងបញ្ជល់មាន់នេះហើយឲ្យតែថ្ងៃសៅរ៍-អាទិត្យឡើងគ្រួសារសាច់ញាតិពួកគាត់គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនអ្វីឡើយ គឺទៅវង់បញ្ជល់មាន់ភ្នាល់ ដាក់លុយនៅបន្ទាយចក្រីលេងចាញ់អស់លុយគ្មានលស់ថ្ងៃណាឡើយ។

ក្នុងនោះមានបុរសម្នាក់រស់នៅតំបន់អ្នកលឿងជិះរថយន្តអាស៊ីបA2 ពណ៌ត្រេអុី ពាក់ស្លាកខេមរភូមិន្ទគឺឲ្យតែថ្ងៃសៅរ៍-អាទិត្យឡើងដឹងតែវេចលុយយកទៅលេងភ្នាល់បញ្ជល់មាន់នៅបន្ទាយចក្រី ហើយគ្មានគិតនៅផ្ទះជួយរកស៊ីក្រុមគ្រួសារនោះទេ។ ប្រជាពលរដ្ឋបានលើកឡើងថា បើមិនបង្ក្រាបល្បែងបញ្ជល់មាន់ទេ គឺគ្មានឡើយគោល នយោយបាយភូមិ-ឃុំមានសុវត្ថិភាពគឺមានតែចោរកម្ម លួច ឆក់ ប្លន់ប៉ុណ្ណោះ៕