ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ មិនដែលហ៊ានប៉ះពាល់ឈ្មួញឈើធំៗ

ចាប់តាំងពីខែខែមករា ដើមឆ្នាំ២០១៧ រហូតមកដល់ពេលនេះសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាច្រើនករណី ហើយរឹបអូសឈើជាវត្ថុតាងសរុបរាប់ពាន់ម៉ែត្រគូប ប៉ុន្តែជាក់ស្តែងបទល្មើស កាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញ នៅតែកើតឡើងយ៉ាង ពេញបន្ទុកដដែល។ ទាក់ទងនឹងបញ្ហានេះប្រជាពលរដ្ឋនិងសកម្មជនព្រៃឈើបានលើកឡើង ថាលការបង្ក្រាបបទល្មើសព្រៃឈលក្នុងខេត្តពោធិ៍សាត់ គ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ព្រោះឈ្មួញធំៗដែលមានខ្នងបង្អែករឹងមាំដូចជាឈ្មួញឈ្មោះ ជា ពៅ ឈ្មួញឈ្មោះ ង៉ូវ ទី និងបក្ខពួកមិនញញើតនឹងការបង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថឡើយ។ ឈ្មួញទាំង នេះត្រូវបានគេដឹងថា ពួកគេយកមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ មួយចំនួនធ្វើជាបង្អែក កាងមុខរបរខុសច្បាប់របស់ពួកគេទើបគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់។

NKD-36x6_outline

កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ច បានចាត់វិធានការបង្ក្រាបតីទាំងស្តុកឈើខុសច្បាប់មួយកន្លែងនៅក្នុងភូមិប្រមោយ ឃុំប្រ មោយ ស្រុកវាលវែង ហើយរកឃើញវត្ថុតាងឈើប្រណីតយ៉ាងច្រើន។ ក្នុងនោះមានដូច ជាឈើរាជកុល១២សន្លឹក ឈើធ្នង់៣០កំណាត់ និងឈើគ្រញូង៣០៨ដុំ ប៉ុន្តែសមត្ថកិច្ចមិន បានបង្ហាញអត្តសញ្ញាណឈ្មួញម្ចាស់ឈើនៅឡើយទេ។ នៅរសៀលថ្ងៃទី១១ខែមិថុនា នោះ ដែរកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងទៀតនៅក្នុងភូមិ វត្តរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ហើយរកឃើញឈើធ្នង់២០៧ដុំ ស្មើនឹង១,៦១៦ម៉ែត្រគូប ហើយអត្តសញ្ញាណម្ចាស់ឈើនៅតែត្រូវសមត្ថកិច្ចបន្តបិទបាំងដដែល។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សជួរភ្នំក្រវាញភាគ កណ្តាលនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកដដែល ព្រោះការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ពុំមានប្រសិទ្ធភាពនោះទេ។ ចំណែកប្រជាពលរដ្ឋក្នុងស្រុក ភ្នំក្រវាញក៏បានរាយការណ៍ដែរថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យព្រោះសមត្ថកិច្ចបង្ក្រាបបានតែ ឈ្មួញតូចតាចចំណែកឈ្មួញធំៗគ្មាននរណាហ៊ានប៉ះពាល់ឡើយ ៕