ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតធុំក្លិនមិនស្រួល

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតក្រោមការដឹកនាំដោយលោក ឈុន សំណាង សព្វថ្ងៃកំពុងកើតមានអំពើពុករលួយនិងបក្ខពួកនិយមធ្ងន់ធ្ងរធ្វើឲ្យមន្ត្រីដែល គ្មានបក្ខពួកកើតការក្ដៅក្រហាយតែមិនហ៊ានចេញតវ៉ាខ្លាចបែកមាត់និងត្រូវព្រនង់។

ប្រភពបានឲ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតគឺកើតមានអំពើពុករលួយច្រើនករណីពាក់ព័ន្ធនឹងការកិបកេងថវិកា ចំណាយរដ្ឋរបស់សាលាដូចជា កិបកេងថវិកាថែទាំ និងជួសជុលសាលា ការចំណាយ ផ្នែកសម្ភាររដ្ឋបាល និងឧបករណ៍បច្ចេកទេសដែលក្នុងមួយឆ្នាំៗសាលាបានបាត់បង់ ថវិកាជាតិមិនតិចជាង២០០លានរៀល លើប្រាក់ចំណាយទាំងអស់បូកសរុបជាង ១.០០០លានរៀលរួមទាំងបន្ទុកបុគ្គលិកដោយសារអំពើពុករលួយ។ នេះមិននិយាយលើចំណូលផ្សេងដែលមិនប្រក្រតីទៀតផង ។

NKD-36x6_outline

ផលប្រយោជន៍ក្នុងអំពើពុករលួយទាំងនោះបានតែទៅលើលោកនាយកសាលា ឈុន សំណាង មន្ត្រីជំនិតដូចជាលោកប្រធានការិយាល័យគណនេយ្យ ស៊ុយ សេង, លោកព្រុំ សាវុទ្ធ, លោកស្រី ជាង លក្ខិណា, លោក លឹម ជូញិត និងប្អូនស្រីលោកនាយក ឈ្មោះ ឈុន យុទ្ធាវី ដែលកំពុងស្នើសុំតែងតាំងជាប្រធានការិយាល័យបច្ចេកទេស ជំនួសលោក សែន ពិសិដ្ឋ ចូលនិវត្តន៍ ។

ក្រៅពីនោះលោកនាយកសាលា ឈុន សំណាង នៅពេលថ្មីៗនេះបានស្នើសុំតែង តាំងប្អូនស្រី ឈុន យុទ្ធាវី ឲ្យកាន់តំណែងជាប្រធានការិយាល័យបច្ចេកទេស និង បក្ខពួក៥រូប។ ចំណែកនាយករងសាលាទាំង៣រូបដូចជាលោក មិន ជាតិ, លោក កែ សនមុនី និងលោក សុខ ឆេង គឺរាល់ការងារទាំងអស់មិនប្រឆាំងតវ៉ា ឬជំទាស់ទៅនឹង អ្វីដែលលោក ឈុន សំណាង ចង់បាននោះទេដោយបណ្ដោយឲ្យលោក ឈុន សំណាង ធ្វើព្យុះភ្លៀងតាមចិត្ត ។ បើនិយាយអំពីអំណាចរបស់លោកនាយករងទាំង៣ រូបគឺគ្មានតម្លៃស្មើនឹងលោកស្រី ឈុន យុទ្ធាវី ទេពេលខ្លះសឹងមិនស្មើមន្ត្រីការិយាល័យ បច្ចេកទេសលោកស្រី ឆាយ សុភ័ក្ត្រ ផង ៕