ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ស្វាយ សំអាតគ្រប់គ្រងបទល្មើសនេសាទនៅស្រុកក្រគរ និងស្រុកកណ្តៀង

លោកស្វាយ សំអាត នាយផ្នែកស្តីទីនៃរដ្ឋបាលជលផលក្រគរ កំពុងគ្រប់គ្រងបទល្មើសនេសាទដ៏គគ្រឹកគគ្រេងនៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ។ ឧបករណ៍នេសាទខុសច្បាប់មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាបក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលរូបនេះ។ បទល្មើសផ្សេងៗទៀត ក៏សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកស្វាយ សំអាត ដោយមិនអាចចៀសរួចម្នាក់ណាឡើយ។

លោកស្វាយ សំអាតត្រូវគេអះអាងថា ជាមន្ត្រីចូលនិវត្តន៍ទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំនៅក្នុងខេត្តនេះ ទាំងស្ថាប័នជំនាញ និងអាជ្ញាធរសុទ្ធតែពេញចិត្តលោកស្វាយ សំអាត ដូច្នេះក៏ព្រមព្រៀងគ្នាពន្យារកំណើតជូនលោកស្វាយ សំអាត ក៏ព្រោះតែលោកពូកែរកប្រាក់ជូនថ្នាក់លើ។ យ៉ាងនេះហើយទោះបីជាលោកស្វាយ សំអាត ឃុបឃិតប្រព្រឹត្តបទល្មើសបំផ្លាញចម្ឆជាតិទ្រង់ទ្រាយធំប៉ុនបឹងទន្លេសាបយ៉ាងណាក៏ដោយ ក៏ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរខេត្តពោធិ៍សាត់មិនឈឺចាប់ទេ ព្រោះអំពើល្មើស(អំពើពុករលួយ) របស់លោកស្វាយ សំអាត បានចែករំលែកឲ្យថ្នាក់ដឹកនាំខេត្ត និងស្ថាប័នសាម៉ីផងដែរ។

NKD-36x6_outline

បទល្មើសនេសាទមានដូចជាអូសអួនក្រឡាញឹក ហៅបរ គឺធ្វើសកម្មភាពរាល់ថ្ងៃ មិនថារដូវប្រាំង ឬវស្សានោះឡើយ។ ឧបករណ៍នេះ ត្រូវគេសន្និដ្ឋានថាមានប្រហាក់ប្រហែល៦ឬ៧រយខ្សែក្នុងភូមិសាស្ត្រស្រុកទាំងពីរខាងលើ។ រីឯនៅស្រុកបាកាន ក៏មានបទល្មើសដូចគ្នានេះដែរ។ ឧបករណ៍បរត្រូវបានគេប្រើប្រាស់សម្រាប់ចាប់ត្រីនៅក្នុងបឹងទន្លេសាបជាចំហរ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង និងស្រុកក្រគរ ក្រោមការការពារ(កាង) ដោយលោកស្វាយ សំអាត។ លោកស្វាយ សំអាត ដែលអាចឈរជើងប្រព្រឹល្មើសបាន ក៏ដោយសារមានស្ថាប័នជំនាញ និងអភិបាលរងខេត្តម្នាក់ជាអ្នកនៅពីក្រោយខ្នង៕

លោកស្វាយ សំអាត