ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ហេតុអ្វីបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់មិនចេះអស់

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះកម្លាំងកងរាជអាវុធហត្ថក្នុងខេត្តពោធិ៍សាត់បានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាបន្តបន្ទាប់ ហើយប្រគល់ឲ្យខាង ជំនាញរដ្ឋ បាលព្រៃឈើចាត់និធានការតាមនីតិវិធី ។

ថ្មីៗនេះកម្លាំងកងអាវុធហត្ថខេត្តពោធិ៍សាត់សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកក្រគរបង្ក្រាបរថយន្តដឹកឈើខុសច្បាប់៣គ្រឿងនៅក្នុងស្រុកក្រគរ ក្នុងនោះ រួមមានរថយន្តធុនធំ២គ្រឿងនិងរថយន្តសាំយ៉ុង១គ្រឿងដែលដឹកឈើសរុបជាច្រើនម៉ែត្រគូប។

ប៉ុន្តែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់នៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាបន្តបន្ទាប់ ហើយបទល្មើសនៅតែកើតឡើងយ៉ាងពេញបន្ទុកដដែលពុំមានការថយចុះគួរឲ្យកត់សម្គាល់ឡើយ ។

ជាមួយគ្នានេះកម្លាំងកងអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើធុនធំ២គ្រឿងនៅចំណុចអម្ពិលផ្អែមភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លកលេខកំពង់ 3A-2950 បើកបរដោយឈ្មោះ យុន ពៅ រស់នៅឃុំក្សេ មក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពាក់ ស្លាកលេខ 3D-4379 បើកបរដោយឈ្មោះ មាគ វិត រស់នៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

NKD-36x6_outline

នៅដើមខែមករានេះក៏មានការបង្ក្រាបរថយន្តម៉ាកសាំយ៉ុងដឹកឈើខុសច្បាប់១ គ្រឿងទៀត នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ហើយអ្នកបើកបររថយន្តរត់ កេចខ្លួនដោយសុវត្ថិភាព។ ក្រោយពេលបង្ក្រាបកម្លាំងកងរាជអាវុធហត្ថបានប្រគល់ទាំង រថយន្តទាំងឈើទៅឲ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ចាតការបន្ត តាមនីតិវិធី ។

រថយន្តដឹកឈើខុសច្បាប់ទាំងនោះអាចមានការសម្របសម្រួលដោះលែងជាមិនខានព្រោះម្ចាស់ឈើទាំងនោះសុទ្ធតែជាឈ្មួញដែលមានខ្នងបង្អែករឹងមាំ។ ប្រភពខ្លះ បាននិយាយថា ប្រការដែលសមត្ថកិច្ចបង្ក្រាបបទល្មើសដឹកជញ្ជូនឈើក្នុងខេត្តពោធិ៍សាត់មិនចេះអស់ដោយសារតែឈ្មួញឈើធំៗមិនញញើតនឹងសមត្ថកិច្ច ជាពិសេស ឈ្មួញឈើដែលជាមន្ត្រីយោធានិងមន្ត្រីនគរបាលដែលមានទំនាក់ទំនងជិតស្និទ្ធជា មួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ៕

 

13413928_1105772689483917_530224842_n