ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំស្ងៀមស្ងាត់ចំពោះបទល្មើសនេសាទនៅស្រុកស្ទោង

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​រំចេក ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ម្សាក្រង និង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​ឆក់​ត្រី​តាម​បឹង​ត្រពាំង តាម​អូរ តាម​ព្រែក កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មិន​រំខាន​ដល់​សេចក្ដីសុខសាន្ត​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ កំពុង​សម្ងំស្ងៀម​ពេល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ឃុំ​សំព្រោជ ឃុំ​ម្សាក្រង និង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ដែលតំបន់នេះស្ថិតក្រោមអំណាចលោក កន ច័ន្ទសីហា ។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​៣​នេះ​បាន​លើកឡើងថា ធនធាន​មច្ឆជាតិ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​បទល្មើស​នេសាទ​ទាំង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ក៏ដូចជា​តាម​បឹងបួ​អូរ​ព្រែក​នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

NKD-36x6_outline

ថ្មីៗ​កន្លងទៅនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​ច្រើនជាងគេ ក៏ប៉ុន្តែ​បទបញ្ជា​នោះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ជា​រឿង​ឥតន័យ​ខ្លឹមសារ​អ្វី​ឡើយ​។ ជាក់ស្ដែង​ក្នុង​ខេត្តកំពង់ធំ បទល្មើស​នេសាទ​មិន​ត្រឹមតែ​រាលដាល​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ប៉ុណ្ណោះ​ទេ​គឺ​បទល្មើស​រាលដាល​ដល់​តា​ម​បឹងបួ​អូរ​ព្រែក និង​តាម​ត្រពាំង​ទៀតផង ហើយ​មិនឃើញ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដកហូត​តំណែង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ នៅឡើយ​ទេ​ ៕