ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អំពើពុករលួយជាមូលហេតុនាំឲ្យអ្នកនេសាទសមុទ្រតវ៉ា

ប្រភពពីប្រជានេសាទខ្មែរក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថា ការដែលជនជាតិវៀតណាម អាចយកទូករាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនាពេលកន្លងមក និងបច្ចុប្បន្នគឺមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយជាច្រើនស្ថាប័នតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពខ្លះទៀតបានឲ្យដឹងថា ដែនសមុទ្រខេត្តកែបនិងខេត្តកំពតស្ថិតនៅក្រោម ការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ដែលជាមេនគរបាលជើងទឹកប្រចាំតំបន់ នេះ ដូច្នេះលោក ទូច ពលៈ ជាអ្នកទទួលខុសត្រូវធំជាងគេក្នុងរឿងដែលជនជាតិវៀតណាមចូលមក ធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ។ ដោយហេតុថាបើគ្មានការឃុបឃិតបើក ដៃពីសំណាក់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ទេនោះគឺទូកនេសាទរាប់រយគ្រឿងរបស់វៀតណាម មិនអាចចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងសមុទ្រខ្មែរបានឡើយ។

សមត្ថកិច្ចតូចតាចក្នុងខេត្តកែប និងខេត្តកំពត ក៏បានឲ្យដឹងដែរថា នៅក្នុងដែនសមុទ្រ នៃខេត្តទាំងពីរនេះមិនត្រឹមតែកើតមានករណីទូកនេសាទវៀតណាមចូលមកធ្វើសកម្មភាពខុសច្បាប់ ប៉ុណ្ណោះទេគឺថែមទាំងមានករណីឈ្មួញនាំចូលទំនិញនិងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុកផងដែរ។ ឈ្មួញដែលនាំចូលទំនិញនឹងប្រេងសាំងគេចពន្ធសុទ្ធតែមានការឃុបឃិតផ្តល់ផល ប្រយោជន៍ឲ្យលោក ទូច ពលៈ ទើបអាចធ្វើអ្វីៗបានតាមអំពើចិត្តហើយស្នងការនគរបាលខេត្ត កែប និងស្នងការនគរបាលខេត្តកំពត ក៏ជាប់ពាក់ព័ន្ធផលប្រយោជន៍ផងដែរទើបរក្សា ភាពស្ងៀមស្ងាត់។

NKD-36x6_outline

មន្ត្រីរាជការក្នុងខេត្តកែប និងខេត្តកំពត ក៏បានឲ្យដឹងដែរថា លោក ទូច ពលៈ មេនគរ បាលជើងទឹកប្រចាំតំបន់ដែនសមុទ្រខេត្តទាំងពីរនេះ កំពុងសុខស្រួលក្នុងការប្រមូលលុយពី ការបើកដៃឲ្យជនជាតិយួនចូលមកនេសាទក្នុងដែនសមុទ្រខ្មែរក៏ដូចជាប្រមូលលុយពីឈ្មួញនាំ ចូលទំនិញនិងប្រេងសាំងចូលតាមដែនសមុទ្រ។ សមត្ថកិច្ចនគរបាលតូចតាចក្នុងខេត្តកំពត បានបង្ហើបឲ្យដឹងថា លោក ទូច ពលៈ មានខ្នងបង្អែកយ៉ាងរឹងមាំហើយអភិបាលខេត្តកែប និងអភិបាលខេត្តកំពត មិនហ៊ានក្អកជាមួយលោក ទូច ពលៈ ទេគឺបណ្តោយឲ្យលោក ទូច ពលៈ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងថ្មីៗកន្លងទៅនេះប្រជានេសាទក្នុងសង្កាត់ត្រីយកោះ ក្រុងកំពត បានលើកគ្នាយ៉ាងច្រើនមកតវ៉ាមុខសាលាខេត្តកំពតដើម្បីឲ្យអាជ្ញាធរខេត្តជួយ ទប់ស្កាត់ករណីជនជាតិយួនចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ ប៉ុន្តែលោក ចាន់ ចេស្តា អភិបាលខេត្តកំពត ពុំមានលទ្ធភាពដោះស្រាយតាមសំណូមពររបស់ប្រជានេសាទឡើយ៕

ee aaa dr4 ds