ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ្នកស្រី កែវ សុធា​រី ជា​មេក្លោង​ពុករលួយ​​នៅក្នុង​ក្រសួង​ធម្មការ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹងថា អ្នកស្រី កែវ សុធា​រី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ គឺជា​មេខ្លោង​ប្រព្រឹត្ត​អំពើពុករលួយ​ធំ​បំផុត​នៅក្នុង​ក្រសួង​ធម្មការ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​លោក ហ៊ឹម ឆែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា គឺ​អ្នកស្រី កែវ សុធា​រី ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត ព្រោះ​លោក ហ៊ឹម ឆែម នៅតែ​បណ្ដោយ​ឲ្យ​អ្នកស្រី កែវ សុធា​រី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រី​តូចតាច​នៅក្នុង​ក្រសួង​ធម្មការ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​អ្នកស្រី កែវ សុធា​រី និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្នុងខណៈដែល​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ បើកដៃ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកស្រី កែវ សុធា​រី និង​បក្ខពួក​ដូចជា លោក លន់ មុនី​រតនា និង​លោក ផ្លោក ផន ជាដើម​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការប្រឡង​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​ផង និង​តាមរយៈ​ការបញ្ចូល​ឈ្មោះ​មន្ត្រី​កិច្ចសន្យា​ឲ្យ​ទៅជា​មន្ត្រី​ក្របខ័ណ្ឌ​ផង​។ ប្រភពបង្ហើប​ឲ្យ​ដឹងថា អ្នក​ចង់​ប្រឡង​ជាប់​ក្របខ័ណ្ឌ​មន្ត្រី​ក្រសួង​ធម្មការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ចង់​ក្លាយជា​មន្ត្រី​ក្របខ័ណ្ឌ​ត្រូវ​ចំណាយលុយ​ម្នាក់ៗ​ពី​៤០០០​ទៅ​៥០០០​ដុល្លារ​។

NKD-36x6_outline

​មន្ត្រី​ក្រសួង​ធម្មការ បាន​ឲ្យ​ដឹងថា អ្នកស្រី កែវ សុធា​រី កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​និង​កាង​មន្ត្រី​ពុករលួយ​តាម​បណ្ដា​ខេត្ត​មួយចំនួន​យ៉ាង​ក្រអឺតក្រទម ហើយក៏​អាចមាន​ការបើក​ដៃ​ពី​លោក​រដ្ឋមន្ត្រី ហ៊ឹម ឆែម ផងដែរ​។ ជាក់ស្ដែង​លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ត្រូវបាន​គេ​ដឹងថា​ជា​កូនធម៌​របស់​អ្នកស្រី កែវ សុធា​រី ដែលជា​អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ធម្មការ​៕