ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឧកញ៉ា លី ឈុនអ៊ូ ចាប់ផ្តើមលួចនាំឈើ ទៅវៀតណាមតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង

លោក លី ឈុនអ៊ូ អតីតមេឈ្មួញឈើគ្រញូងល្បីប្រចាំខេត្តកំពង់ចាម ហើយក៏ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងជំនួញ ឈើគ្រញូងនៅខេត្តសៀមរាប បច្ចុប្បន្នក៏មិនរាងចាល បន្តចាប់យកជំនួញឈើខុសច្បាប់នេះដដែល ។ កាលពីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ រថយន្តយីឌុបចំនួន២គ្រឿង ដឹកឈើសុក្រំ ឆ្លងទៅប្រទេស វៀតណាមតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង ដែលប្រភពបង្ហើបថា ឈើទាំងនេះជារបស់ លោក លី ឈុនអ៊ូ ហៅឧកញ៉ា អ៊ូ និងជាលើកទី១សម្រាប់ច្រកនេះ ដែលឈ្មួញលីឈុន អ៊ូទើបនឹងចរចាត្រូវជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រៃវែង ។

គេបានខ្សឹបខ្សៀវថា ឈើដែលនឹងឆ្លងកាត់តាមច្រកម៉ឺនជ័យ សុទ្ធតែជាឈើមាន បេ៉សេសម្រាប់ប្រើប្រាស់ក្នុងស្រុក ប៉ុន្តែគេលួចកាច់ចង្កេះឆ្លងទៅវៀតណាម បន្ទាប់ពី ត្រូវរ៉ូវគ្នារបៀបអំពើពុករលួយ ជាលក្ខណៈប្រព័ន្ធ ។ លោក លី ឈុនអ៊ូកំពុងធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់គាត់អ័ព្ទសយ ធ្លាក់ចុះ ស្របពេលគាត់មិនបានលះបង់ចោលនូវមុខ របរល្មើសច្បាប់ រហូតដល់មានមតិរិះគន់ពីសមត្ថកិច្ចមន្ត្រីខ្លះចំអកថា អ្នកដែលធ្លាប់ រកស៊ីឈើល្មើសច្បាប់ ទោះជាប្រឈមនឹងការចាប់ខ្លួន ឬបញ្ជីខ្មៅ ក៏ពួកគេមិនបោះបង់ ជំនួញទាំងនោះឡើយ ។ បានន័យថា ក្រៅពីមុខរបរជំនួញឈើល្មើសច្បាប់ ប្រហែល ជាទ័លគំនិតនិងមុខជំនួញពាណិជ្ជកម្មដោយភាពស្មោះត្រង់នោះជាក់មិនខាន ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងគួរមានវិធានការទប់ស្កាត់ ទាំងការចរាចរឆ្លងកាត់ និងឆ្លងទៅវៀត ណាម ។ ពិសេស មិនត្រឹមតែល្មើសច្បាប់ ខាតបង់ថវិការដ្ឋប៉ុណ្ណោះទេ ការដឹកជញ្ជូន ឈើនេះ ក៏បណ្តាលឲ្យផ្លូវគមនាគមន៍ជាច្រើនងាយនឹងស្រុតប្រេះស្រាំ ដោយសារការ ផ្ទុកលើសទម្ងន់ ។

ឧកញ៉ា លី ឈុនអ៊ូ ទើបនឹងរត់ការបើកទ្វារម៉ឺនជ័យ បានប្រហែលជិត១សប្តាហ៍ប៉ុណ្ណោះ និងបង្កឲ្យមានការភ្ញាក់ផ្អើលរិះគន់យ៉ាងចាស់ដៃ ថា អាជ្ញាធរ សមត្ថកិច្ចនិង ជំនាញរដ្ឋបាលព្រៃឈើពាក់ព័ន្ធ កំពុងសម្លឹងឃើញប្រយោជន៍ ភ្លេចគិតពីភាពវិនាស អន្តរាយព្រៃឈើ ក៏ដូចជាការដឹកជញ្ជូនបំផ្លាញផ្លូវគមនាគមន៍នេះជាដើម…៕

1 dd khsep