ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឯក សំអានអនុញ្ញាតឲ្យទូកវៀតណាមចូលនេសាទក្នុងសមុទ្រខ្មែរខេត្តកោះកុង

លោក ឯក សំអាន គឺជា​ទាហានជើងទឹក​នៅ​ខេត្តកោះកុង និង​បក្ខពួកអំណាច​ខ្លាំងក្លា​ដោយ​ពុំ​ខ្លាចរអែង​ច្បាប់ទម្លាប់ អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ខេត្តកោះកុង បានបញ្ជាក់​បន្ទាប់ពី​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​នេសាទ​សមុទ្រ​របស់​សាលាខេត្ត​កោះកុង​ត្រូវបាន​រំលាយ​ក្រោយ​ពេលដែល​អភិបាលខេត្ត​កោះកុង ត្រូវបាន​ផ្លាស់ប្តូរ​មក​នោះ​បទល្មើស​នេសាទ​សមុទ្រ​កំពុងមាន​សកម្មភាព​កាន់តែខ្លាំង ព្រោះ​មន្ត្រី​ពុករលួយ​បើកដៃ​ឲ្យ​ជនបរទេស​ចូល​នេសាទ​ក្នុង​សមុទ្រ​ខ្មែរ​។​

​សព្វថ្ងៃនេះ​តាមរយៈ​មេខ្យល់​២​នាក់​ដែល​សុទ្ធសឹង​ជនជាតិ​វៀតណាម គឺ​ម្នាក់​ជា​ស្ត្រី​ឈ្មោះ ង្វៀង ថា​ន់​ទៀង ហើយ​ម្នាក់ទៀត​ឈ្មោះ លឹម សៀម ដែល​ទាំង​២​នាក់​នេះ​បាន​នាំ​ទូក​នេសាទ​វៀតណាមខុសច្បាប់​រាប់សិប​គ្រឿង​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។ មេខ្យល់​ជនជាតិ​វៀតណាមទាំងពីរ​នាក់​បាន​យកលុយ​ជា​កញ្ចប់​មក​បង់​ឲ្យ​លោក ឯក សំអាន ដែល​គេ​ស្គាល់​ថា​ជា​ទាហានជើងទឹក​ដោយ​ក្នុង​មួយ​ទូក​ត្រូវ​បង់​២០០០​ដុល្លារ​ក្នុង​មួយខែៗ និង​បង់​ឲ្យ​នគរបាល​ជើង​ទឹក​១៣០០​ដុល្លារ​ក្នុង​មួយខែៗ​ផងដែរ​។​

NKD-36x6_outline

​ក្រុម​អ្នកនេសាទ​ជនជាតិខ្មែរ​បានបញ្ជាក់​ថា​លោក ឯក សំអាន និង​មេខ្យល់​ជនជាតិ​វៀតណាម​មាន​ភាពស៊ីសង្វាក់​គ្នា​ខ្លាំងណាស់​ព្រោះ​ពួកគេ​មាន​ផលប្រយោជន៍​រួមគ្នា ខណៈ​វិស័យ​ជលផល​កម្ពុជា​និង​អ្នកនេសាទ​ខ្មែរ​កំពុង​រងគ្រោះ ព្រោះ​សកម្មភាព​នេសាទ​របស់​ទូក​នេសាទ​ជន​ជាតិ​យួន​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​ធនធាន​មច្ឆជាតិ​សមុទ្រ​កម្ពុជា​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បើ​ឈ្មួញ​យួន​គេ​ហ៊ាន​បង់​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ​ទៅហើយ គឺ​មានន័យថា​គេ​ក៏​អា​ចរក​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​មិនតិច​ម៉ឺន​ដុល្លារ​ឡើយ​៕