ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ កូនចៅហ្វាយខេត្តព្រះសីហនុធ្វើការតាមទម្លាប់ចាប់ឡានឈើជម្រិតទារ២ពាន់ដុល្លារ 

គិតទៅពាក្យចាស់តែងពោលថា “ដំរីងាប់មិនអាចយកចង្អេរបាំងជិតទេ” យ៉ាងណា មិញ ករណីលោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ទទួលផែនប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងជាកូនបង្កើតលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ ត្រូវបានគេខ្សឹបខ្សៀវទម្លាយពីភាពមិនប្រក្រតីរបស់ស្នងការរងវ័យក្មេងរូប នេះ មានច្រើនករណីស្ទើរធំក្លិនដូចបែកពាងប្រកហុកទៅហើយ ។

បន្ទាប់ពីរឿងរ៉ាវមួយចំនួនត្រូវបានមន្រ្តីតាមន្ទីរជុំវិញខេត្ត សមត្ថកិច្ច អាជីវករ អ្នក ដឹកជញ្ជូនទំនិញ រិះគន់ និងចាត់ទុកលោក មីន រស្មី ជាជនស្រេកឃ្លាននៃអំពើពុករលួយ  ខ្វះការទទួលខុសត្រូវ គ្រប់គ្រងកងកម្លាំង និងបណ្តែតបណ្តោយឲ្យមន្រ្តីរបស់ខ្លួនដាក់ កុងត្រូលជជុះ ប្រើប្រាស់រថយន្តជាមធ្យោបាយសម្រាប់ដេញកាក់ចាប់ រថយន្តដឹកទំនិញ រថយន្តដឹកផែ្លឈើ រថយន្តដឹកប្រហិត ។ល។ ដើម្បីបង់ប្រាក់ឲ្យក្បាលឡាននោះភាគ បន្តត្រូវបានគេលួចទម្លាយទៀតថា លោកស្នងការរងវ័យក្មេងរូបនេះពិតជាខ្លាំងមែន    ពួកគាត់គ្រាន់តែលើកនូវចំណុចមួយដ៏តូចនៃភាពមិនប្រក្រតីដែលបុគ្គលរូបនេះប្រើ អំណាចធ្វើការតាមទម្លាប់ តាមរយៈរូបភាពចាប់ឡានដឹកឈើមួយគ្រឿងរួចហើយអូស ចូលទៅក្នុងព្រៃ និងបង្ខំជំរិតទារប្រាក់ចំនួន២ពាន់ដុល្លារកាលពីមុនបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តអាណត្តិទី៦កន្លងទៅ ។

ក្រុមអ្នករកសីុបានបង្ហើបថា រថយន្តដឹក
ឈើនេះ មានច្បាប់ត្រឹមត្រូវដែលដឹកយកទៅធ្វើផ្ទះ ប៉ុន្តែលោក មីន រស្មី ចាប់តាម អំណាចនៃការងារធ្វើតាមទម្លាប់ ក្នុងនោះសូម្បីតែយករថយន្តមកដាក់ក្នុងស្នងការដ្ឋាន នគរបាលខេត្ត ហើយលោកស្នងការបញ្ជាឲ្យប្រគល់រថយន្ត និងឈើឲ្យម្ចាស់ដើមវិញ ក៏ដោយ តែលោកស្នងការរងវ័យក្មេងមិនព្រមស្តាប់បញ្ជាមេកើយ ដោយសារតែ ចំហាយអំណាចឪពុកជាចៅហ្វាយខេត្ត និងកំពុងឈ្លក់ពីសេវាផលប្រយោជន៍ទើប គាត់ធ្វើការតាមទំនើងចិត្ត និងឲ្យសាច់សាលោហិតរបស់ខ្លួនជាតុលាការចាត់ចែងបន្ត ក្នុងរឿងនេះទាំងបំពាន ។

កាលពីម្សិលមិញថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីតាមមន្ទីរជុំវិញខេត្ត កងកម្លាំង អ្នករកសុី ជាពិសេសប្រជាពលរដ្ឋដឹកផ្លែឈើបានគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គ ភាព “នគរដ្រេហ្គន” ដែលបានដកស្រង់ចំពោះសំណូមពរពួកគាត់ឲ្យថ្នាក់លើបានដឹង ពីសកម្មភាពនៃការប្រព្រឹត្តអំពើពុករលួយរបស់លោកស្នងការរងរូបនេះ ។ ម្យ៉ាងទៀត លោក មីន រស្មី ល្បីបំផុតក្នុងខេត្តកោះកុងដែលគាបសង្កត់ឈ្មួញអ្នករកសុីស្របច្បាប់ ដឹកទំនិញ និងប្រជាពលរដ្ឋដឹកផ្លែឈើ ប៉ុន្តែចំពោះអ្នករកសុីដឹកទំនិញគេចពន្ធគេពុំ    បានឃើញលោកស្នងការរងវ័យក្មេងរូបនេះមានឆន្ទះបង្ក្រាប ឬរាយការណ៍ឲ្យថ្នាក់លើ ដើម្បីទប់ស្កាត់នោះទេ ទាំងទំនិញចរាចរណ៍តាមដែនសមុទ្រ និងលើផ្លូវគោកជាដើម។

លោក មីន រស្មី ពិតជាបានដឹងអំពីសកម្មភាព និងទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត ពីមុនមកដល់បច្ចុប្បន្ន ខណៈមានអ្នករកសុីជាច្រើននាក់ដែលស្អប់ខ្ពើមនូវទង្វើបុគ្គល    រូបនេះចូលចិត្តប្រើអំណាចដោយមិនបានគិតអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងទិដ្ឋ ភាពនយោបាយ។ ក្នុងនោះគាត់ក៏បានធ្វើឲ្យអ្នករកសុីមានសតិអារម្មណ៍ ប្រជាពលរដ្ឋ មិនគាំទ្រ រួមទាំងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់អង្គភាពនគរបាលខេត្តកោះកុង នោះទៀតផង ៕