ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ច្រកអូរយ៉ាដាវនៅតែចេញឈើល្មើសច្បាប់ ឆ្លងទៅវៀតណាម

អាចនិយាយបានថា អសមត្ថភាពក្នុងការបង្ក្រាបការដឹកជញ្ជូនឈើឆ្លងដែនល្មើសច្បាប់ចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយអាជ្ញាធរខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសសមត្ថកិច្ចប្រចាំច្រក នេះតែម្តង ។ ឬក៏អស់លោកទាំងនោះកំពុងទទួលបាននូវផលប្រយោជន៍ពីការដឹក ជញ្ជូនឈើល្មើសច្បាប់ រហូតដល់ពលរដ្ឋសាមញ្ញៗនិយាយដោយចំអកមិនសំចៃ មាត់ថា “គ្មានសមត្ថកិច្ចមកពីក្រហែងមេឃណា ដែលអាចលុបបំបាត់បទល្មើសដឹក ជញ្ជូនឈើទាំងនេះបានទេ បើម្នាក់ៗ ឬស្ថាប័ននីមួយៗ ស្រក់ទឹកមាត់ក្នុងការទាញយក ប្រយោជន៍” ពីបទល្មើសឈើ ។

ពួកគាត់បន្តថា បង្ក្រាបយ៉ាងម៉េចកើត បើឈ្មួញឈើមុខដដែលៗ និងខ្លះទៀតជា សមត្ថកិច្ច ហើយអ្នកបង្ក្រាបក៏មុខដដែលៗ ធ្លាប់ស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ចែករំលែក ផលប្រយោជន៍ពីបទល្មើសនេះ ក្លាយទៅជាវប្បធម៌ពុករលួយទៅហើយនោះ?

សមត្ថកិច្ចដែលមានភារកិច្ចតាមអនុក្រឹត្យកំពុងបំពេញភារកិច្ច តួនាទីប្រចាំច្រកអន្តរ ជាតិអូរយ៉ាដាវមានដូចជា ៖ មេនគរបាលអន្តោប្រវេសន៍ មេគយនិងរដ្ឋាករ កាំកុងត្រូល ្របធានស្នាក់ការរបស់សាលាខេត្ត និងសមត្ថកិច្ចផ្សេងទៀត បាននឹងកំពុងចិញ្ចឹមចិត្ត យ៉ាងគឃ្លើនទៅនឹងបទបញ្ជាថ្នាក់លើ ខណៈច្រកមួយនេះឈ្មួញមានឱកាសដឹកជញ្ជូន ឈើយ៉ាងគគ្រឹងគគ្រេងឆ្លងទៅវៀតណាម ។

គេបានលួចបង្ហើបថា ប្រភពឈើសម្រាប់ដឹកឆ្លងទៅប្រទេសវៀតណាមតាមច្រក អូរយ៉ាដាវនេះ គឺប្រមូលទិញពីទឹកដីខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង ក្នុងតំបន់ឧទ្យាន វីរជ័យ ខេត្តរតនគិរី ស្រុកវ៉ើនសៃ ក្នុងតំបន់ឧទ្យានវីរជ័យ និងយកមកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ក្រុមឈ្មួញប្រើរូបភាពយករថយន្តសាំយ៉ុង និងរថយន្តធំៗចាប់ពី ៥តោនឡើង ធ្វើជាមធ្យោបាយដឹកជញ្ជូន ។ រាល់ការដឹងជញ្ជូននេះ មិនមែនឈ្មួញបង់ ខ្វះទៅលើសមត្ថកិច្ចស្ថាប័នណាមួយឡើយ ។ ដូច្នេះ មុននឹងដឹកជញ្ជូនគេបានរត់ការ សម្រាប់ជាសេវាតម្លៃជើង សេវាប្រចាំខែ សេវាក្បាលឡានយ៉ាងស៊ីចង្វាក់គ្នា រវាងឈ្មួញ ឈើល្មើសច្បាប់ និងសមត្ថកិច្ចពាក់ព័ន្ធ ។

NKD-36x6_outline

បញ្ហាផ្ទៃក្នុងពីសមត្ថកិច្ចបានទម្លាយថា កន្លងទៅសមត្ថកកិច្ចជាច្រើនស្ថាប័នរួមទាំង អាជ្ញាធរផងដែរ តែងយករួចខ្លួនទម្លាក់កំហុសទៅលើសមត្ថកិច្ចដែលមានភារកិច្ច តួនាទី ក្នុងអនុក្រឹត្យប្រ្រចាំច្រកអូរយ៉ាងដាវ បានពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូន ឈើល្មើសច្បាប់ឆ្លងដែន ។ ប៉ុន្តែករណីនេះ ខាងសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំច្រក បានលើកហេតុផលវិញថា “បើគ្មានអាជ្ញាធរ សមត្ថកិច្ច ជំនាញ ទាំងនោះទេ ជាអ្នក បើកភ្លើងខៀវតាមរយៈយកលុយឈ្មួញឈើ ក៏ឈើទាំងនេោះអាចហោះចេញពីព្រៃមកដល់ច្រកនេះឡើយ ។ ដូច្នេះបើអាជ្ញាធរ និងសមត្ថកិច្ច ជំនាញ ធូររលុងឲ្យមានឈើ ចរាចរ ដើម្បីប្រភពសេដ្ឋកិច្ចឆ្នាំងបាយខាងសមត្ថកិច្ចច្រកក៏មិនរុញរាឲ្យឈើទំាងនោះ ឆ្លងកាត់ទៅវៀតណាមផងដែរ ។

និយាយរួមបទល្មើសឈើទាំងនេះកើតឡើង ដោយសារ តែក្រុមអស់លោកជាអ្នកអនុវត្តច្បាប់ ជាអ្នកបង្ក្រាប គាត់មានចេតនាទុច្ចរិត ចាំហែកប្រយោជន៍ចែកគ្នាស៊ី ទើបលទ្ធផលបង្ក្រាបការបិទច្រក មិនអាចធ្វើទៅរួច ខណៈឥទ្ធិពលលុយធំជាងឧត្តមគតិ គោរពតួនាទី ភារកិច្ច ៕