ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ឈ្មួញចាក់ដីលុបអតីតឡូត៍លេខ១ជិតបានសម្រេចហើយ

ប្រជាពលរដ្ឋនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាលបានខ្សឹបថា បឹងទឹកជោរដែល ជាអតីតដែនឡូត៍នេសាទលេខ១ ឈ្មួញចាក់ដីលុបតាមអំពើចិត្តដោយមន្ត្រីអាជ្ញាធរ មូលដ្ឋានមិនអាចទប់ស្កាត់បានឡើយ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឈ្មួញដែលចាក់ដីលុបបឹងទឹកជោរអតីតឡូត៍នេសាទលេខ១នោះជាថៅ កែរោងចក្រទុយយោខេអេភីដែលមានលុយនិងមានអំណាចខ្លាំង ។
មន្ត្រីឃុំរកាខ្ពស់ ស្រុកស្អាងបានឲ្យដឹងថា ថៅកែដឹកអាចម៍ដីទៅចាក់លុបបឹងទឹកជោរឲ្យឈ្មួញឈ្មោះ អ៊ុយ ប៉ាង នោះជាឈ្មួញជីកអាចម៍ដីលក់នៅក្នុងស្រុកស្អាងល្បីឈ្មោះជាយូរមកហើយ ។

ពួកគេបានជីករណ្ដៅដីនៅក្នុងភូមិរបស់ប្រជាពលរដ្ឋដែលមានជម្រៅយ៉ាងជ្រៅ ហើយដឹកជញ្ជូនទៅចាក់លុបបឹងទឹកជោរដោយមានការឃុបឃិតជាប្រព័ន្ធជាមួយមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តផងដែរ ។ ហេតុនេះហើយទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបើទោះបីបឹងទឹកជោរជាដីសាធារណៈរបស់រដ្ឋយ៉ាងណាក៏ដោយ ។

មន្ត្រីរាជការសាលាខេត្តកណ្ដាលបានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីអភិបាល ស្រុកស្អាង និងជំនាញជលផលនោះម្លេ៉ះសមឈ្មួញឈ្មោះ អ៊ុយ ប៉ាង មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តឡើយ ។ ប៉ុន្តែដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញដូចជាមន្ត្រីរដ្ឋបាលជលផល និងប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាលទើបឈ្មួញ អ៊ុយ ប៉ាង ហ៊ានធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋតាមអំពើចិត្ត ៕

13241713_1026491874111069_2012970416_o