ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ភ្នំពេញធុំក្លិនមិនស្រួល

មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានកើតមានរឿងអាស្រូវពុករលួយដ៏ធ្ងន់ធ្ងរ ដោយមានការបំប៉ោងតួលេខចំណាយ លើផ្នែកថែទាំ និងជួសជុលផ្លូវលំ ការថែទាំ និងជួសជុលអណ្ដូងស្នប់ ព្រមទាំងការចំណាយលើផ្នែកថែទាំអគារមន្ទីររួមទាំងការចំណាយមិនប្រក្រតីជាច្រើនទៀត។

អំពើពុករលួយទាំងនេះត្រូវបានគេដឹងផ្ដើមចេញពីការត្រូវរ៉ូវគ្នារវាងលោកប្រធានមន្ទីរ គឹម វិបុល នឹងលោកប្រធានការិយាល័យគណនេយ្យ សំ រដ្ឋា តាំងពីលោក សំ រដ្ឋា នៅជាអនុប្រធានការិយាល័យគណនេយ្យមកម្លេះ រហូតដល់លោក សំ រដ្ឋា ត្រូវបានតែងតាំងជាប្រធានការិយាល័យគណនេយ្យ ដោយកម្ចាត់លោក សួន រាវី ដែលជាប្រធានចាស់ ប្ដូរតំណែងជាប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលជាការិយាល័យអត់សកម្មភាព មានតែឈ្មោះ។

NKD-36x6_outline

ចាប់តាំងពីលោក គឹម វិបុល ត្រូវបានតែងតាំងជាប្រធានមន្ទីរ គឺរូបគាត់បានសហការជាមួយ លោក សំ រដ្ឋា កិបកេងថវិកាជាតិក្នុងឆ្នាំៗពី២០០ទៅ៣០០លានរៀល តាមរយៈការបំប៉ោងតួលេខចំណាយលើការថែទាំជួសជុលផ្លូវលំជនបទ ទាំងការថែទាំខួប និងការថែទាំប្រចាំ ការជីកអណ្ដូងទឹកស្អាត( អណ្ដូងស្នប់) និងការជួសជុល រួបជាមួយចំណាយជុសជុលអគារមន្ទីរ ។ល។ ក្រៅពីនោះការចំណាយលើសម្ភាររដ្ឋបាល និងបរិក្ខារបច្ចេក ប្រេង រួមទាំងប្រាក់បុរេប្រទាន ក៏ត្រូវលោក គឹម វិបុល និងលោក សំ រដ្ឋា រួមដៃគ្នាកិបកេងចែកគ្នាចាយយ៉ាងសប្បាយផងដែរ។

កាលពីឆ្នាំ២០១៦កន្លងទៅលោក គឹម វិបុល និងលោក សំ រដ្ឋា ក៏ទទួលផលប្រយោជន៍យ៉ាងច្រើនពីកាថែទាំផ្លូវជាលក្ខណៈខួបចំនួន៣ខ្សែ ដែលមានប្រវែងសរុប១៣.៥២០ម៉ែត្រ ក្នុងខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការកិបកេងថវិកាចំណាយ ស្ថាបនាផ្លូវលេខ៤២ ពីផ្លូវក្រួសក្រហមទៅជាផ្លូវបេតុងសរសៃដែកប្រវែង៤.០០០ម៉ែត្រ និងទទឹង៥ម៉ែត្រ នៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រួមជាមួយនឹងការកិបកេងថវិកាចំណាយលើការសិក្សាអនុវត្ត និងលើកគម្រោងច្រើនទៀតក្នុងការសាងសង់ ឬថែទាំជួសជុលផ្លូវជនបទ។ បន្ថែមលើសពីនោះទៀតបានបំប៉ោងការចំណាយលើការជួសជុលអណ្ដូងស្នប់ចំនួន១០គ្រឿង និងសាងសង់ថ្មី៣គ្រឿងផងដែរ ៕